ខេត្តស្វាយរៀង៖ ក្មេងពាល២ក្រុមដេញកាប់ចាក់គ្នាយ៉ាងសាហាវដូចខ្សែភាពយន្តហុងកុង បង្កឲ្យអ្នកស្រុកភ័យខ្លាច កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២ នៅតំបន់កម្សាន្តទំនប់ព្រែកជីក ស្ថិតក្នុងភូមិថ្មី ឃុំត្រពាំងស្តៅ ស្រុករមាសហែក។
មន្ត្រីអធិការដ្ឋាននគរបាលស្រុករមាសហែក បានទទួលស្កាល់ថា ករណីនេះពិតជាកើតមានពិតមែន តែពុំបណ្តាលឱ្យមានមនុស្សរងរបួសទេ ព្រោះកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ដែលប្រចាំការនៅទីនោះបានចេញទៅបង្ក្រាបទាន់ពេល ហើយក្នុងពេលនេះ យុវជនទំនើងទាំងនោះ បានរត់បំបែកហ្វូងគ្នាអស់។
សូមជម្រាបថា នៅតំបន់កម្សាន្តទំនប់ព្រែកជីកខាងលើ គឺមានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រពាំងស្តៅ នៅប្រចាំការជាប់ជាប្រចាំ ដើម្បីការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ដែលមកលេង ព្រោះតំបន់នោះក្លាយជាតំបន់ទេសចរណ៍មួយទៅហើយ តែទោះជាយ៉ាងណា នៅទីនោះក៏នៅតែមានក្មេងទំនើងវាយកាប់ចាក់គ្នាដដែល៕