អតីចៅហ្វាយក្រុងម្នាក់ ខឹងអ្នកកាសែត ទម្លាយរឿងកៀកកើយជាមួយស្រីស្នេហ៍ ក៏ចាប់សោកទុក និងបញ្ជាឲ្យស្រាតខោអាវចេញ ទុកតែខោខ្លី ទើបត្រូវតុលាការកាត់ទោសគាត់ឲ្យជាប់ឃុំឃាំង រយ:ពេល២ខែ។
ប្រភពព័ត៌មាន បានឲ្យដឹងថា កាលពីអំឡុងឆ្នាំ២០១៦ មានការផ្ទុះរឿងអាស្រូវមួយពាក់ព័ន្ធនឹងលោក Premsak Piayura អតីតចៅហ្វាយក្រុង Ban Phai ។ គាត់មានទំនាក់ទំនងស្នេហ៍ជាមួយនឹងក្មេងស្រីជាសិស្សសាលាម្នាក់ មានអាយុប្រហែល១៧ឆ្នាំ។ នៅពេលនោះ គាត់បានធ្វើឲ្យខួបកំណើតឲ្យនាង ដោយចងដៃនូវរថយន្ដមួយគ្រឿង និងប្រាក់ ៤០០ ០០០បាត (ប្រាក់ថៃ) ឬស្មើនឹង ១២ ៧៨១ដុល្លារអាមេរិក។ នៅក្នុងពិធីនោះ អតីតចៅហ្វាយក្រុង បានថតកៀកកើយនឹងស្រីស្នេហ៍វ័យក្មេង ហើយរូបថតនោះបានធ្លាក់ទៅដល់ដៃអ្នកកាសែត ក៏ចែកចាយ នៅតាមបណ្ដាញសង្គម។ ប៉ុន្ដែក្រោយផ្ទុះនូវរឿងអាស្រូវនោះ បានធ្វើឲ្យគាត់ខឹងសម្បាយ៉ាងខ្លាំង។ បន្ទាប់មក គាត់បានហៅអ្នកកាសែតរូបនោះ ទៅមកកាន់ការិយាល័យរបស់គាត់ ហើយចាក់សោទុកជាមួយនឹងអ្នកកាសែត២ទៅ៣នាក់ទៀត។
ប្រភពព័ត៌មានដដែល បានបន្ដថា បន្ទាប់មក គាត់បញ្ជាឲ្យអ្នកកាសែត ដោះខោអាវចេញ ហើយទុកតែខោខ្លី ទើបឲ្យដើរចេញពីបន្ទប់។ ប៉ុន្ដែដោយសារការប្រព្រឹត្ដមិនត្រឹមត្រូវបែបនេះ ទើបកាសែតរងគ្រោះប្ដឹងគាត់ទៅតុលាការ ពីបទឃុំឃាំងមនុស្ស ដោយខុសច្បាប់ ហើយចុងក្រោយ តុលាការបានស្រាវជ្រាវ ក៏រកឃើញពីទោសកំហុសរបស់គាត់ ទើបកាត់ទោសឲ្យជាប់ឃុំឃាំង រយ:ពេល២ខែ៕