រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រោយការផ្ទុះជម្លោះ បណ្ដាលឲ្យកងទ័ពចិន និងឥណ្ឌាស្លាប់ជាច្រើននាក់នោះមក រហូតមកដល់ពេលនេះ ប្រធានាធិបតីអាមេរិក បានវាយតម្លៃថា ស្ថានការណ៍ នៅតាមព្រំដែន រវាងឥណ្ឌា និងចិនកាន់តែអាក្រក់ឡើង។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានថ្លែងថា បើតាមការវាយតម្លៃអំពីស្ថានភាព នៅតាមព្រំដែន រវាងឥណ្ឌា និងចិន កាន់តែអាក្រក់ឡើង។ លោកចូលចិត្ត និងជួយប្រទេសទាំង២ ឲ្យដោះស្រាយបញ្ហាទាំងនេះ ដោយសន្ដិវិធី។ ខណ:យើងឈរលើបញ្ហានេះ យើងនឹងនិយាយទៅកាន់ឥណ្ឌា និងចិន ដើម្បីឲ្យដោះស្រាយ ដោយរលូន ស្ដីអំពីព្រំដែននេះ។ ដូចអ្វីដែលអ្នកបានដឹងហើយ ស្ថានការណ៍ព្រំដែន រវាងចិន និងឥណ្ឌា នាពេលនេះ កំពុងតែអាក្រក់ឡើង។
លោកប្រធានាធិបតី ត្រាំ បាននិយាយដដែលៗថា លោកនឹងនិយាយទៅកាន់ ទាំងឥណ្ឌា និងចិន អំពីស្ថានការណ៍ ស្ដីពីខ្សែបន្ទាត់គ្រប់គ្រងជាក់លាក់(LAC)។ យើងបានត្រៀមខ្លួនរួចរាល់អស់ហើយ ដើម្បីជួយដល់ចិន និងឥណ្ឌា ដោយក្ដីគោរព។ ប្រសិនបើយើងអាចធ្វើអ្វីបាន យើងនឹងជួយ។
សូមជម្រាបថា កងទ័ពចិន និងឥណ្ឌា បានប្រឈមមុខដាក់គ្នា ចាប់តាំងពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ នៅលើទីតាំង LAC នាភាគខាងកើតតំបន់ Ladakh ៕