រដ្ឋធានីបាដាត៖ កងទ័ពអ៊ីរ៉ាក់ បានប្រកាស កាលពីថ្ងៃទី២៤ ខែសីហា ថា អង្គការភេរវកម្ម នៅភាគខាងជើង ប្រទេសអ៊ីរ៉ាក់ បានបើកការវាយប្រហារមកលើកងទ័ព បណ្ដាលឲ្យស្លាប់ និងរបួស ចំនួន៨នាក់។ នេះបើតាមសារព័ត៌មាន AMN ចេញផ្សាយ នៅថ្ងៃទី២៥ ខែសីហា។
កម្លាំងសន្តិសុខអ៊ីរ៉ាក់ បានឲ្យដឹងថា ទីតាំងរងការវាយប្រហារនោះ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងវរសេនាធំទី៣ នៃកងពលតូចទី២០ ចំណុះឲ្យកងពលធំទី៥។ នៅតំបន់នោះ ស្ថិតក្នុង ខណ្ឌ Daquq ទីក្រុង Kirkuk ហើយក៏ជាគោលដៅ នៃការវាយប្រហារដោយប្រដាប់អាវុធផងដែរ។
ប្រភពព័ត៌មានដដែល បានបញ្ជាក់ថា នៅក្នុងហេតុការណ៍ បានបណ្ដាលឲ្យកងទ័ពអ៊ីរ៉ាក់ ចំនួន៤នាក់ស្លាប់ និង៤នាក់ទៀតរងរបួស។ បើតាមការសន្និដ្ឋាន ការវាយប្រហារនេះ គឺជាសកម្មភាពរបស់អង្គការភេរវកររដ្ឋអ៊ិស្លាម (ISIS/ISIL/IS/Daesh) ស្ថិតនៅភាគខាងជើងអ៊ីរ៉ាក់៕