ឃ្លាំងស្ដុកអាម៉ូញ៉ូមនីត្រាត បានផ្ទុះឡើងលាន់សំឡេងយ៉ាងកក្រើករដ្ឋធានីប៉េរូត ប្រទេសលីបង់ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០។
បណ្ដាញទូរទស្សន៍ BBC បានផ្សាយកាលពី្រក ថ្ងៃទី៥ ខែសីហ ឆ្នាំ២០២០ ដោយដកស្រង់ប្រភពពីក្រសួងសុខាភិបាលលីបង់ បានឲ្យដឹងថា នៅក្នុងហេតុការណ៍ខាងលើនេះ បានបណ្ដាលឲ្យមនុស្សចំនួន៧០នាក់ និងរងរបួសជាង៤ពាន់នាក់។ ដោយឡែក មន្ត្រីរបស់លីបង់ បានអះអាងថា ការផ្ទុះគឺបានកើតចេញពីឃ្លាំងស្តុក សារធាតុងាយអាចផ្ទុះឆេះ ដែលបានរក្សាទុកក្នុងឃ្លាំងនោះ អស់រយៈពេល៦ឆ្នាំមកហើយ។
ដោយឡែក លោក មីឈែល អាអូន (Michel Aoun) ប្រធានាធិបតីលីបង់ បានបង្ហោះសារនៅលើបណ្ដាញសង្គម Twitter ថា «វាជារឿងមិនអាចទទួលយកបាននោះទេ ដែលសារធាតុអាម៉ូញ៉ូមនីត្រាត (Ammonium nitrate) ត្រូវបានទុកដាក់នៅទីនោះ ដោយគ្មានការរក្សា សុវត្ថិភាព»។ ជាមួយគ្នានេះដែរ ប្រធានាធិបតីលីបង់ ក៏បានប្រកាសបញ្ចេញកញ្ចប់ថវិកា ចំនួន ៦៦លានដុល្លារអាមេរិក សម្រាប់ដោះស្រាយបញ្ហាក្នុងគ្រាមានអាសន្ននេះ។
ជាមួយគ្នានេះដែរ អាជ្ញាធរលីបង់ ក៏បានប្រកាសថា អាជ្ញាធរនឹងស៊ើបអង្កេតឲ្យបានហ្មត់ចត់បំផុតទៅលើករណីផ្ទុះឃ្លាំងខាងលើនេះ៕