(កណ្តាល )៖ នៅ ព្រឹក ថ្ងៃទី ៣ ខែសីហា ឆ្នាំ២០២០នេះថា៖ លោក ថោង ផល្លា រង្សី ចៅក្រម ស៊ើបសួរ សាលាដំបូង ខេត្តកណ្តាល កាលពី ថ្ងៃទី ២ ខែសីហា ឆ្នាំ២០២០ បានចេញ ដីកាឃុំខ្លួនម្ចាស់ទីតាំងល្បែងស៊ីសង ម្នាក់ ដាក់ពន្ធនាគារ បណ្តោះ អាសន្ន ពីបទ “ទទួលផល ចោរកម្ម “។ ការឃុំខ្លួន តាម មាត្រា ៣៩៩ និង មាត្រា ៤០០ នៃ ក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធ ការទិញ ចោរ ជាច្រើន គ្រឿង ។
ជន ត្រូវ ចោទ រូបនេះ ឈ្មោះ គឹមឡេង សល់ អាយុ ៤០ ឆ្នាំ ត្រូវ បានសមត្ថកិច្ច ចម្រុះ ដឹកនាំ ដោយ លោក ឧ ត្ត ម សេនីយ៍ ត្រី ឈឿន សុចិ ត្ត ស្នងការ នគរបាល ខេត្តកណ្តាល ។
ដោយមានការ សម្របសម្រួល នីតិវិធី ពី លោក សេង រិទ្ធី ព្រះរាជអាជ្ញារង អម សាលាដំបូង ខេត្តកណ្តាល ឃាត់ខ្លួន កាលពី ព្រឹកថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២០ នៅ ចំណុច ភូមិ ស្វាយមាស ឃុំ វិហារ សួគ៌ ស្រុក ខ្សាច់កណ្តាល ខេត្តកណ្តាល ។
ប្រភពព័ត៌មាន ពី ប្រពន្ធ ម្ចាស់ ទីតាំង ទទួល បញ្ចាំ ម៉ូតូ ឈ្មោះ វ៉ា ថា រី បាន ប្រាប់ ឱ្យដឹងថាៈ គ្រួសារ របស់គាត់ បានរ ក ស៊ី ទទួល បញ្ចាំ ម៉ូតូ ជាង មួយឆ្នាំ មកហើយ មិនដែល មានច្បាប់ អនុញ្ញាត ពី ខាង ស្ថាប័ន ណា ទេ ព្រោះ ខ្លួន មិនចេះ ច្បាប់ ។
ហើយម៉ូតូ មួយចំនួន ដែល ម្ចាស់ ទីតាំង ទទួល បញ្ចាំ នោះ គឺជា ម៉ូតូ ដែល ជន ទុ ច្ច រិ ក កាច់ក និង លួច គេ យកមក បញ្ចាំ ព្រោះថា គ្រាប់ សោរ ម៉ូតូ មាន សភាព បែកខ្ទេច និង មា នស ភាពមិនប្រក្រតី ជាច្រើន៕