Huawei P30 Pro បានក្លាយជាប្រធានបទក្ដៅមួយក្នុងវិស័យថតរូប ដោយសារស្មាតហ្វូននេះមានសមត្ថភាពខ្លាំងក្នុងការថតយករូបភាព និង វីដេអូ មិនចាញ់ម៉ាស៊ីនកាមេរ៉ាទំហំធំៗប៉ុន្មាននោះឡើយ។
តាមរយៈសមត្ថភាពដ៏ខ្លាំងក្លានេះ វីដេអូបែបកំប្លែងខ្លីមួយត្រូវបានគេបង្កើតឡើង ដែលបង្ហាញអំពី Huawei P30 Pro ដើរទះកំផ្លៀងឧបករណ៍ថតរូបជាច្រើនប្រភេទ និងច្រើនម៉ាកសញ្ញា។ ន័យបង្កប់ក្នុងវីដេអូកំប្លែងនេះ គឺ P30 Pro តែមួយ អាចជំនួសឧបករណ៍ និងម៉ាស៊ីនថតរូបច្រើនប្រភេទ។
នៅលើ P30 Pro មានបំពាក់ឡេនកាមេរ៉ាសរុបដល់ ៤ គ្រាប់ ដែលឡេនមេជាប្រភេទ Super Sensing មានកម្រិត ៤០ MP, ឡេនទីពីរជាប្រភេទ Ultra Wide Angle មានកម្រិត ២០ MP, ឡេនទីបីជាប្រភេទ SuperZoom មានកម្រិត ៨ MP និងទីបួនជាឡេនសម្រាប់វាស់ជម្រៅរូបភាព៕