• ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
Sunday, June 1, 2025
  • Login
Pich News
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
No Result
View All Result
Pich News
No Result
View All Result
Home បច្ចេកវិទ្យា

ការប្រើប្រាស់កម្មវិធី Oracle Exadata នៅតាមបណ្តាធនាគារជាច្រើនក្នុងប្រទេសកម្ពុជាមានការកើនឡើងបណ្តាធនាគារឈានមុខគេនៅកម្ពុជាទទួលបានដំណើរការប្រតិបត្តិការតាមអ៊ិនធឺណិតលឿនបំផុតធ្វើការវិភាគបានលឿនបំផុត និងធ្វើការសង្ខេបទិន្នន័យបានល្អបំផុតដោយចំណាយតម្លៃសេវាអស់តិចជាមួយនឹងកម្មវិធី Oracle Exadata

by Pich News
26/10/2021
in បច្ចេកវិទ្យា, ព័ត៌មានសេដ្ឋកិច្ច
0
ការប្រើប្រាស់កម្មវិធី Oracle Exadata នៅតាមបណ្តាធនាគារជាច្រើនក្នុងប្រទេសកម្ពុជាមានការកើនឡើងបណ្តាធនាគារឈានមុខគេនៅកម្ពុជាទទួលបានដំណើរការប្រតិបត្តិការតាមអ៊ិនធឺណិតលឿនបំផុតធ្វើការវិភាគបានលឿនបំផុត និងធ្វើការសង្ខេបទិន្នន័យបានល្អបំផុតដោយចំណាយតម្លៃសេវាអស់តិចជាមួយនឹងកម្មវិធី Oracle Exadata
48
SHARES
227
VIEWS
Share on FacebookShare on Twitter

រាជធានីភ្នំពេញ កម្ពុជា – ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ – ធនាគារធំៗមួយចំនួននៅកម្ពុជាដែលកំពុងតែមានការកើនឡើង បាននឹងកំពុងងាកមករកក្រុមហ៊ុន Oracle Exadata ដើម្បីជួយធ្វើទំនើបកម្មធនធានមូលដ្ឋានទិន្នន័យ Oracle Database របស់ខ្លួនដោយទទួលបានតម្លៃបន្ថែមពីទិន្នន័យ កាត់បន្ថយការចំណាយថ្លៃប្រតិបត្តិការសរុប (TCO) និងបង្កើនផលចំណេញពីការវិនិយោគ។ ធនាគារទាំងនេះរួមមាន៖ ធនាគារអេស៊ីលីដា ភីអិលស៊ី (Acleda Bank PLC,) ធនាគារប្រៃសណីយ៍កម្ពុជា ក.អ (Cambodia Post Bank PLC) ធនាគារ ហត្ថា ភីអិលស៊ី (Hattha Bank PLC) និងធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត Wing Bank (Cambodia) PLC។

លោក ជុង ហេង ហាន អនុប្រធានជាន់ខ្ពស់ផ្នែក Systems & Alliances នៅ JAPAC បានមានប្រសាសន៍ថា “ក្រុមហ៊ុនសេវាហិរញ្ញវត្ថុក្នុងពិភពលោកដែលបានបង្កើតឡើង និងមានភាពលេចធ្លោជាច្រើនបាននឹងកំពុងធ្វើការវិនិយោគជាមួយក្រុមហ៊ុន Oracle Exadata ហើយទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗពីការប្រកួតប្រជែងនេះ” ។ “ជាមួយនឹងកម្មវិធី Exadata X9M បណ្តាធនាគារទាំងឡាយអាចពង្រឹងនូវមូលដ្ឋានទិន្នន័យ និងសមាសធាតុហេដ្ឋារចនាសម្ព័ន្ធនានារបស់ពួកគេឱ្យនៅក្នុងប្រព័ន្ធ Exadata Engineered System តែមួយ ហើយទទួលបាននូវដំណើរការដ៏ល្អបំផុត និងសុវត្ថិភាពខ្ពស់ដែលអាចបើកដំណើរការបានដោយគ្រាន់តែធ្វើបច្ចុប្បន្នភាពដោយពុំមានផលរំខាន ជាមួយនិងការចំណាយសរុបលើប្រតិបត្តិការអស់ទាបជាងមុន” ។

ការវិវត្តន៍ផ្នែកទិន្នន័យយ៉ាងឆាប់រហ័សរួមជាមួយនឹងការចាប់ប្រើបច្ចេកវិទ្យា Cloud និង Fintech បានបង្កើតឱ្យមានឱកាសអាជីវកម្មថ្មីៗជាច្រើននៅក្នុងទីផ្សារដែលកំពុងតែរីកលូតលាស់ ជាក់ស្តែងដូចប្រទេសកម្ពុជាជាដើម ដោយរាប់បញ្ចូលទាំងឱកាសសម្រាប់ធនាគារដទៃទៀតក្នុងការសាកល្បងផលិតផលថ្មីៗបានយ៉ាងឆាប់រហ័ស ជាមួយនឹងកំណើនមូលដ្ឋានអតិថិជនឌីជីថល។ ទោះបីជាយ៉ាងណាក៏ដោយ វិធីសាស្រ្តដំណើរការទិន្នន័យតាម បែប ធម្មតាមិនអាចរក្សាបាននូវបរិមាណ ទិន្នន័យដែលមានទំហំកាន់តែធំ និងល្បឿនកាន់តែខ្ពស់បានទេ ដូច្នេះហើយធនាគារនានាកំពុងងាកទៅរកដំណើរការស្វ័យប្រវត្តិកម្ម និងការវិភាគកម្រិតខ្ពស់តាមរយៈម៉ាស៊ីនសិក្សា (ML) ដើម្បីជំរុញដល់គោលដៅអាជីវកម្មរបស់ពួកគេ។

Oracle Database ជាវេទិកាដែលដំណើរការបានលឿនបំផុត ហើយមានតម្លៃដ៏សមរម្យបំផុត។ វាមិនមែនជារឿងដែលគួរឱ្យភ្ញាក់ផ្អើលទេដែលបណ្តាក្រុមហ៊ុនផ្តល់សេវាកម្មហិរញ្ញវត្ថុលំដាប់ពិភពលោកចំនួន៩ ក្នុងចំណោមក្រុមហ៊ុនចំនួន១០ បាននឹងកំពុងប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុន Oracle Exadata ដើម្បីដំណើរការប្រតិបត្តិការអាជីវកម្មចម្បងៗរបស់ពួកគេ និងធ្វើការវិភាគកម្រិតខ្ពស់ទៅលើការងារនានា។ តាមរយៈការឈានទៅរកដំណើរការដ៏ចាំបាច់ដែលប្រកបដោយថាមពលរបស់ខ្លួន ធនាគារទាំងនោះអាចប្រើដំណើរការទិន្នន័យស្វ័យ ប្រវត្តិកម្មដើម្បីផ្តល់ជូននូវបទពិសោធន៍បានកាន់តែប្រសើរសម្រាប់អតិថិជន កែលម្អដំណើរការផ្ទៃក្នុង ពន្លឿនការធ្វើពាណិជ្ជកម្ម ដំណើរការទូទាត់ ការធ្វើផែនការមូលធន និងការធ្វើរបាយការណ៍ដែលស្របតាមការកំណត់ពីច្បាប់ នៅពេលដែលមានការកាត់បន្ថយនូវហានិភ័យ និងថ្លៃចំណាយ។

ធនាគារឈានមុខគេនៅកម្ពុជាដែលពឹងផ្អែកទៅលើ Oracle Exadata៖

លោក ម៉ាច ធែរី អនុប្រធាន នាយក ប្រតិបត្តិ និង ជា គណៈប្រធាន នាយក ប្រតិបត្តិ ព័ត៌មាន វិទ្យានៅធនាគារអេស៊ីលីដា បានមានប្រសាសន៍ថា “យើងមានសាខាជាង ២៦៣ទីតាំង និងមាននិយោជិកចំនួន ១២,០០០នាក់ នៅទូទាំងប្រទេសកម្ពុជា ហើយនឹងបន្តពង្រីកបណ្តាញរបស់យើងដោយមិនចាំបាច់ខ្វល់ខ្វាយពីរឿងអ្វីច្រើនទៀតនោះទេ។ ការផ្លាស់ប្តូរប្រព័ន្ធស្នូលនៃធនាគាររបស់យើងទៅប្រើប្រាស់វេទិកា Oracle Exadata បានធ្វើឱ្យដំណើរការមូលដ្ឋានទិន្នន័យរបស់យើងបានប្រសើរឡើងយ៉ាងហោចណាស់បីដង ហើយការធ្វើមាត្រដ្ឋានរបស់វាបានអនុញ្ញាតឱ្យយើងសង្ខេបមូលដ្ឋានទិន្នន័យពីគ្រប់សាខាទាំងនេះមករួមបញ្ចូលឱ្យក្លាយទៅជាទិន្នន័យតែមួយ។ ការកាត់បន្ថយនូវភាពស្មុគស្មាញនេះបានបង្កើននូវប្រសិទ្ធភាពប្រតិបត្តិការ ហើយបានជួយដល់ពួកយើងក្នុងការធ្វើទំនើបកម្ម និងកាត់បន្ថយថ្លៃដើមសរុបលើភាពជាម្ខាស់កម្មសិទ្ធិ” ។

គ្រុបផុសព័ត៌មាន ពេជ្រញូ, [21.10.21 09:47]
លោក គ្រួច ចាន់ថុល ប្រធានផ្នែកបច្ចេកទេសនៅធនាគារប្រៃសណីយ៍កម្ពុជា បានមានប្រសាសន៍ថា “Oracle Exadata បានជួយដល់ធនាគារប្រៃសណីយ៍កម្ពុជាក្នុងការធ្វើទំនើបកម្មប្រតិបត្តិការរបស់ខ្លួន។ ឥឡូវនេះយើងអាចធ្វើឌីជីថលនីយកម្មនូវដំណើរការនៃប្រតិបត្តិការសំខាន់ៗ និងលើកកម្ពស់បទពិសោធន៍ឱ្យបានកាន់តែប្រសើរឡើងសម្រាប់អតិថិជន ក៏ដូចជាកិច្ចព្រមព្រៀងផ្សេងៗអំពីកម្រិតសេវាកម្មរបស់យើង។ តាមរយៈការទទួលបាននូវការយល់ដឹងផ្នែកហិរញ្ញវត្ថុកាន់តែលឿនជាងមុន នោះយើងអាចធ្វើការសម្រេចចិត្តលើអាជីវកម្មបានកាន់តែល្អប្រសើរដោយផ្អែកលើព័ត៌មានដ៏ជាក់លាក់។ ពួកយើងក៏បានកាត់បន្ថយនូវភាពយឺតយ៉ាវ ការចំណាយពេលវេលាក្នុងដំណើរការប្រមូល និងបម្រុងទុកទិន្នន័យ ក៏ដូចជាទទួលបានការចំណាយទាបទៅលើហេដ្ឋារចនាសម្ព័ន្ធ និងចំណាយលើការគ្រប់គ្រង” ។

លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយកនៃធនាគារ ហត្ថា ម.ក (Hattha Bank PLC) បានមានប្រសាសន៍ថា “តាមរយៈមូលដ្ឋានទិន្នន័យ Oracle Exadata ជំនាន់ចុងក្រោយបង្អស់នេះ បានធ្វើឱ្យធនាគារ ហត្ថា ម.ក (Hattha Bank PLC) អាចបង្កើតនូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុថ្មីៗយ៉ាងសម្បូរបែបប្រកបដោយភាពច្នៃប្រឌិត ដើម្បីបំពេញតម្រូវការជូនអតិថិជនជាមួយនឹងលក្ខខណ្ឌដែលភាពបត់បែនស្របទៅតាមតម្រូវការរបស់ពួកគាត់និមួយៗ” ។ លោកបានបន្ថែមទៀតថា “ធនាគារ ហត្ថា ម.ក (Hattha Bank PLC) ជាធនាគារឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដែលមានទ្រព្យសកម្មចំនួនជាង ១៨០០លានដុល្លារអាមេរិក និងមានអតិថិជនកំពុងប្រើប្រាស់សេវាកម្មរបស់ធនាគារជិត ៥០០,០០០គណនី ។ ពួកគេពិតជាមានភាពរីករាយ និងពេញចិត្តក្នុងការប្រើប្រាស់នូវផលិតផល និងសេវាកម្មដែលភាពទាន់សម័យជាច្រើនរបស់យើង ដោយពុំមានការព្រួយបារម្ភ ដែលនេះក៏ដោយសារតែសមត្ថភាព និងភាពបត់បែនរបស់មូលដ្ឋានទិន្នន័យ Oracle Exadata” ។

លោក ហាន ប៉េងក្វាង អគ្គនាយកនៃធនាគារវីង បានមានប្រសាសន៍ថា៖ “ការកាត់បន្ថយហានិភ័យនៃភាពអសកម្មមានសារៈសំខាន់ណាស់ ដើម្បីបញ្ចៀសការខាតបង់ប្រាក់ចំណូល និងផលប៉ះពាល់ដល់កេរ្តិ៍ឈ្មោះនៃអាជីវកម្មរបស់យើង ជាពិសេសចំពោះយើងក្នុងនាមជាអ្នកចំណូលថ្មីដែលកំពុងតែអភិវឌ្ឍខ្លួនយ៉ាងឆាប់រហ័សនៅក្នុងផ្នែកធនាគារពាណិជ្ជនេះ។ នៅធនាគារ វីង យើងចង់ធានាឲ្យបានថា គ្រប់អតិថិជនរបស់យើងអាចទទួលបាននូវបទពិសោធន៍នៃប្រតិបត្តិការដ៏រលូនបំផុត ព្រមទាំងមានសុវត្ថិភាពខ្ពស់គ្រប់ពេលវេលា។ ខណៈពេលដែលពួកយើងបាននឹងកំពុងពង្រីកវត្តមាននៅទូទាំងប្រទេសកម្ពុជា Oracle Exadata ផ្តល់នូវភាពបត់បែនមួយ ដែលយើងត្រូវការដើម្បីទទួលបានការរីកចម្រើននាពេលអនាគត ដោយមិនធ្វើឱ្យប៉ះពាល់ដល់ដំណើរការ ក៏ដូចជាភាពជឿជាក់លើសេវាកម្មពីអតិថិជនរបស់យើងនោះឡើយ” ។

មានអតិថិជនរាប់ពាន់នាក់នៅជុំវិញពិភពលោកដែលប្រើប្រាស់ Oracle Exadata ដើម្បីដំណើរការមូលដ្ឋានទិន្នន័យ Oracle Databases ដែលមានសារៈសំខាន់ចំពោះអាជីវកម្ម ពង្រឹងហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានទិន្នន័យ និងកាត់បន្ថយថ្លៃចំណាយតាមរយៈ Oracle Cloud Infrastructure (OCI) Cloud@Customer និងការដាក់ពង្រាយនៅនឹងកន្លែង។
# # #

អំពីក្រុមហ៊ុន Oracle
Oracle ផ្តល់ជូននូវឈុតកម្មវិធីសមាហរណកម្មដែលមានសុវត្ថិភាព រួមជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធដែលមានស្វ័យភាពនៅក្នុងបច្ចេកវិទ្យា Oracle Cloud ។ សម្រាប់ព័ត៌មានបន្ថែមអំពី Oracle (NYSE: ORCL) សូមចូលទៅកាន់គេហទំព័រ www.oracle.com ។

ពាណិជ្ជសញ្ញា
Oracle, Java និង MySQL គឺជាពាណិជ្ជសញ្ញាចុះបញ្ជីរបស់ក្រុមហ៊ុនសាជីវកម្ម Oracle ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
Oracle
Wei Wei Chua
អ៊ីម៉ែល៖ weiwei.chua@oracle.com
ទូរសព្ទលេខ៖ +៦៥ ៩១៨៨ ៩៣៣៧

Previous Post

ចូលរួមរំលែកទុក្ខ !តារាកំប្លែងជើងចាស់នាយ គ្រៀវ ទទួលមរណភាពហើយ

Next Post

ខ្ញុង ប្រកាសលក់ផ្ទះ លក់ឡានយកលុយធ្វើដើម ទុនចុងក្រោយ

Related Posts

ឱកាសពិសេស! ប្រញ៉ាប់ឡើងដើម្បីអបអរពិធីបុណ្យ ភ្ជុំបិណ្ឌឱសថយុិនសិនឧកញ៉ា សម្បត្តិ បញ្ចុះតម្លៃ១០ ភារយ
ព័ត៌មានសេដ្ឋកិច្ច

ឱកាសពិសេស! ប្រញ៉ាប់ឡើងដើម្បីអបអរពិធីបុណ្យ ភ្ជុំបិណ្ឌឱសថយុិនសិនឧកញ៉ា សម្បត្តិ បញ្ចុះតម្លៃ១០ ភារយ

22/09/2023
1.4k
ការ​រៀប​ចំ  “​ពិព័រណ៍​ពាណិជ្ជកម្មថៃ “Mini Thailand Week 2023”  នៅបរិវេណអតីតផ្សារ​  ផាមកុងទីន័រ ក្រុងសៀមរាប ខេត្តសៀមរាប  ចាប់​ពី​ថ្ងៃទី ៣១ ខែ សីហា ដល់ថ្ងៃទី ៣ ខែ កញ្ញា  ឆ្នាំ ២០២៣
សិល្បៈកំសាន្ត

ការ​រៀប​ចំ  “​ពិព័រណ៍​ពាណិជ្ជកម្មថៃ “Mini Thailand Week 2023”  នៅបរិវេណអតីតផ្សារ​  ផាមកុងទីន័រ ក្រុងសៀមរាប ខេត្តសៀមរាប  ចាប់​ពី​ថ្ងៃទី ៣១ ខែ សីហា ដល់ថ្ងៃទី ៣ ខែ កញ្ញា  ឆ្នាំ ២០២៣

28/08/2023
1.4k
កាល់តិចនឹងប្រារព្ធកម្មវិធីថ្លែងអំណរគុណអតិថិជនទូទាំងប្រទេស ដោយរៀបចំតាមបែប ស៊ុពពើហេរ៉ូ (Superhero)
ព័ត៌មានសេដ្ឋកិច្ច

កាល់តិចនឹងប្រារព្ធកម្មវិធីថ្លែងអំណរគុណអតិថិជនទូទាំងប្រទេស ដោយរៀបចំតាមបែប ស៊ុពពើហេរ៉ូ (Superhero)

17/06/2023
1.5k
កាល់តិចនឹងប្រារព្ធកម្មវិធីថ្លែងអំណរគុណអតិថិជនទូទាំងប្រទេស ដោយរៀបចំតាមបែប ស៊ុពពើហេរ៉ូ (Superhero)
ព័ត៌មានសេដ្ឋកិច្ច

កាល់តិចនឹងប្រារព្ធកម្មវិធីថ្លែងអំណរគុណអតិថិជនទូទាំងប្រទេស ដោយរៀបចំតាមបែប ស៊ុពពើហេរ៉ូ (Superhero)

17/06/2023
1.4k
កាល់តិចនឹងប្រារព្ធកម្មវិធីថ្លែងអំណរគុណអតិថិជនទូទាំងប្រទេស ដោយរៀបចំតាមបែប ស៊ុពពើហេរ៉ូ (Superhero)
ព័ត៌មានសេដ្ឋកិច្ច

កាល់តិចនឹងប្រារព្ធកម្មវិធីថ្លែងអំណរគុណអតិថិជនទូទាំងប្រទេស ដោយរៀបចំតាមបែប ស៊ុពពើហេរ៉ូ (Superhero)

16/06/2023
1.5k
លោកស្រី Catherine Chan ស្ថាបនិកគម្រោងខុនដូល្បី Urban Village បានរៀបចំកម្មវិធីស្ត្រីលើវិថីជាអ្នកដឹកនាំវគ្គ 2 ដើម្បីឆ្លើយតបទៅនឹងការគាំទ្រដ៏ច្រើនកុះករ
សន្តិសុខសង្គម

លោកស្រី Catherine Chan ស្ថាបនិកគម្រោងខុនដូល្បី Urban Village បានរៀបចំកម្មវិធីស្ត្រីលើវិថីជាអ្នកដឹកនាំវគ្គ 2 ដើម្បីឆ្លើយតបទៅនឹងការគាំទ្រដ៏ច្រើនកុះករ

21/12/2022
636
Next Post
ខ្ញុង ប្រកាសលក់ផ្ទះ លក់ឡានយកលុយធ្វើដើម ទុនចុងក្រោយ

ខ្ញុង ប្រកាសលក់ផ្ទះ លក់ឡានយកលុយធ្វើដើម ទុនចុងក្រោយ

Archives

  • April 2025
  • March 2025
  • February 2025
  • January 2025
  • July 2024
  • May 2024
  • April 2024
  • December 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • March 2023
  • February 2023
  • December 2022
  • November 2022
  • October 2022
  • August 2022
  • June 2022
  • May 2022
  • April 2022
  • March 2022
  • February 2022
  • January 2022
  • December 2021
  • November 2021
  • October 2021
  • September 2021
  • August 2021
  • July 2021
  • June 2021
  • May 2021
  • April 2021
  • March 2021
  • February 2021
  • January 2021
  • December 2020
  • November 2020
  • October 2020
  • September 2020
  • August 2020
  • July 2020
  • June 2020

Categories

  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សិល្បៈកំសាន្ត
  • សន្តិសុខសង្គម
  • ព័ត៌មានទាន់ហេតុការណ៍
  • ព័ត៌មានកីឡា
  • បច្ចេកវិទ្យា
  • សុខភាព​​ និងសម្រស់
  • ព័ត៌មានសេដ្ឋកិច្ច

Meta

  • Log in
  • Entries feed
  • Comments feed
  • WordPress.org

Recent Posts

  • ក្មួយៗដែលកំពុងស្នាក់នៅមណ្ឌលកុមារកំព្រាខេត្តស្វាយរៀងទទួលបានការឧបត្ថម្ភពីឯកឧត្តមអភិបាលខេត្ត
  • ពិធីសម្ពោធសមិទ្ធផលនានា ក្នុងសាលា បុណ្យផ្កាសាមគ្គី និងសង្ក្រាន្តឆ្នាំថ្មី នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសបាវិត
  • សម្តេចម៉ែន សំអន អញ្ជើញជាអធិបតីនៅក្នុងពិធីជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ របស់រដ្ឋបាលខេត្តស្វាយរៀង
  • សិស្សទទួលបានជ័យលាភីនិទ្ទេសA ក្នុងសាលាបឋមសិក្សាព្រះសីហនុក្រុងស្វាយរៀងចំនួន៥៩១នាក់ទទួលបានរង្វាន់ពីលោកអភិបាលរងក្រុងនិងលោកស្រីប្រធានគណ:កម្មការទ្រទ្រង់សាលា
  • សម្តេច ម៉ែន សំអន អញ្ជើញប្រារព្ធពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨មិនា ខួបលើកទី ១១៤ ក្រោមប្រធានបទ សិទ្ធ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម៖
info@pichnews.com

081 31 3333

អាស័យដ្ឋាន៖  រាជធានីភ្នំពេញ

Copyright © 2020 Pich News , All right reserved.

មាតិកា

  • ព័ត៌មានជាតិ (914)
  • ព័ត៌មានអន្តរជាតិ (769)
  • សិល្បៈកំសាន្ត (677)
  • សន្តិសុខសង្គម (2,100)
  • ព័ត៌មានទាន់ហេតុការណ៍ (935)
  • ព័ត៌មានកីឡា (119)
  • បច្ចេកវិទ្យា (31)
  • សុខភាព​​ និងសម្រស់ (10)
  • ព័ត៌មានសេដ្ឋកិច្ច (361)
Facebook Pagelike Widget
Facebook Pagelike Widget
  • ទំព័រដើម
  • អំពីយើង
  • ទំនាក់ទំនង
  • ឯកជនភាព

© 2020 pichnews.com

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា

© 2020 pichnews.com

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

This ad will be closed in 5 seconds.