សហរដ្ឋអាមេរិក៖ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំបានប្រកាសកាលពីថ្ងៃពុធថារដ្ឋបាលរបស់លោកកំពុងបញ្ជូនបន្ថែមកងកម្លាំងនៃភ្នាក់ងារសហព័ន្ធទៅទីរដ្ឋឈីកាហ្គោ ដែលជាផ្នែកមួយដែលលោកហៅថាកំពុងកើតមាននូវឧក្រិដ្ឋកម្មហិង្សាជាញឹកញាប់។
លោក ត្រា បាននិយាយនៅក្នុងសុន្ទរកថានៃសេតវិមានថា “ថ្ងៃនេះយើងកំពុងប្រកាសអំពីការកើនឡើងនៃការអនុវត្តច្បាប់សហព័ន្ធទៅក្នុងសហគមន៍អាមេរិកដែលញាំញីដោយឧក្រិដ្ឋកម្មហិង្សា។ យោងតាមរដ្ឋបាលរបស់លោកបានឱ្យដឹងថា ទីភ្នាក់ងារការិយាល័យស៊ើបអង្កេតសហព័ន្ធរដ្ឋបាលគ្រឿងញៀន និងនាយកដ្ឋានរក្សារសន្តិសុខអាមេរិក គ្រោងនឹងបញ្ជូនភ្នាក់ងារកងកម្លាំងរាប់រយនាក់ទៅកាន់រដ្ឋ Chicago ក្នុងនោះភ្នាក់ងារសហព័ន្ធក៏នឹងត្រូវដាក់ពង្រាយទៅកាន់រដ្ឋ Albuquerque រដ្ឋ New Mexico ផងដែរ។
ស្របពេលនោះដែរ លោក ត្រាំ បានអំពាវនាវឱ្យមានបង្កើតច្បាប់និងបទបញ្ជាអោយបានតឹងរឹងដើម្បីប្រឆាំងនិងបាតុកម្មដែលបានផ្ទុះឡើងនៅក្នុងទីក្រុងមួយចំនួនប្រឆាំងនឹងភាពសាហាវឃោរឃៅរបស់កងប៉ូលីស និងការរើសអើងជាតិសាសន៍ នៅពេលការតវ៉ាកើតឡើងជាញឹកញាប់ទាក់ទងស្លាប់លោក George Floyd អាយុ ៤៦ ឆ្នាំជនជាតិអាហ្រ្វិកអាមេរិកក្រោមស្នាដៃរបស់ប៉ូលីស Minneapolis កាលពីចុងខែឧសភា។