អូស្រ្តាលី៖ក្នុងពេលថ្មីៗនេះ ប្រទេសអូស្រ្តាលីបានកត់ត្រាការឆ្លងវីរុសថ្មីចំនួន ៥០១ ករណីក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះដែលជាចំនួនខ្ពស់បំផុតចាប់តាំងពីការរាលដាលបានកើតមាននៅក្នុងខែមីនា ខណៈចំនួនអ្នកស្លាប់ក៏បានកើនឡើងដល់ ១២៨ នាក់។ រដ្ឋ Victoria ដែលជាផ្នែកមួយស្ថិតនៅក្នុងទីក្រុងមែលប៊ន មានករណីភាគច្រើននៃករណីថ្មីចំនួន ៤៨៤ ។
អ្វីដែលគួរអោយបារម្ភនោះគឺថាមនុស្សជាងពាក់កណ្តាលដែលបានធ្វើតេស្ត៍រកវីរុសវីរុសក្នុងរដ្ឋ Victoria ចន្លោះពីថ្ងៃទី ៧ ដល់ថ្ងៃទី ២១ ខែកក្កដា ចំនួន ២,០០០ នាក់មិនទាន់បានញែកដាច់ពីគ្នាទេ នៅពេលពួកគេនៅតែបន្ដសកម្មភាពទៅទិញទំនិញ និងធ្វើការជាធម្មតាដែលជាហនិភ័យខ្ពស់នៃការឆ្លងបន្ទាប់ នេះបើតាមការលើកឡើងរបស់លោក Andrews ជាមន្រ្តីជាន់ខ្ពស់ប្រចាំរដ្ឋ វិចតូរី បានប្រាប់អ្នកយកព័ត៌មាន។ លោកបានព្រមានថាចំនួនករណីនឹងស្ថិតការឆ្លងថែមទៀត ប្រសិនបើមនុស្សមិនដាក់ខ្លួនឯកការបន្ទាប់ពីទទួលបានការសាកល្បង។ ហើយការបិទទីក្រុងរយៈពេល ៦ សប្តាហ៍នឹងដំណើរការយូរជាងនេះទៅទៀតបើសិនករណីឆ្លងនៅតែកើនឡើង ជាពិសេសការធ្វើដំណើរឆ្លងកាត់ព្រំដែនរវាងរដ្ឋវិចតូរី និងញូវសៅវែល នឹងត្រូវបានអនុញ្ញាតសម្រាប់តែការងារការអប់រំ ឬការថែរក្សាសុខភាពប៉ុណ្ណោះបន្ទាប់ពីព្រំដែនត្រូវបានបិទនៅខែនេះជាលើកដំបូង។