សហរដ្ឋអាមេរិក៖សហរដ្ឋអាមេរិកបានរកឃើញនូវចំនួនករណីឆ្លងថ្មីនៃវីរុសឆ្លងកាលពីថ្ងៃសុក្រ សម្រាប់បីថ្ងៃជាប់ៗគ្នាដោយទទួលបានការឆ្លងថ្មីចំនួន ៧៧,៦៣៨ និងចំនួនអ្នកស្លាបថ្មីមានចំនួនរហូតដល់ ៩២៧ ក្នុងរយៈពេល ២៤ ម៉ោង នេះបើយោងតាមការបូកសរុបរបស់សាកលវិទ្យាល័យ Johns Hopkins University។
សហរដ្ឋអាមេរិកជាប្រទេសដែលរងគ្រោះធ្ងន់ធ្ងរបំផុតដោយសារវីរុសឆ្លងនៅលើពិភពលោកបានទទួលរងនូវការស្លាប់សរុបចំនួន ១៣៩.១២៨ នាក់ និងចំនួនអ្នកឆ្លងសរុបកកើនឡើងដល់ ៣,៦៤ លានករណីដែលបានបញ្ជាក់។
ក្រុមអ្នកជំនាញលើកឡើងថាសហរដ្ឋអាមេរិកមិនលេចចេញនូវករណីឆ្លងកំហុកបែបនេះពីមុននោះទេ ដែលជាករណីលើកដំបូងរបស់ខ្លួនបានកើតឡើងជាច្រើនក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះជាពិសេសនៅភាគខាងត្បូង និងខាងលិចនៃរដ្ឋធំៗដែលជំរុញឱ្យមានការរឹតបន្តឹងការចាក់សោរប្រទេសឡើងវិញ។
ក្នុងចំណោមដ្ឋធំៗដែលរួមមាន California, Los Angeles បានរាយការណ៍ករណីថ្មីនៃជំងឺឆ្លងចំនួន ៤.៥៩២ កាលពីថ្ងៃព្រហស្បតិ៍ដែលជាកំណត់ត្រាតែមួយថ្ងៃ។
នាយកសុខាភិបាលសាធារណៈប្រចាំរដ្ឋ Texas និង Arizona បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា“ ការឆ្លងរាលដាលយ៉ាងលឿននេះបណ្ដាលមកពីសកម្មភាពឈ្លានពានរបស់មនុស្សគ្រប់រូប នឹងមិនវិលទៅរកភាពយឺតយ៉ាវនៃការទប់ស្កាត់ការរាលដាលរបស់មន្រ្តីរដ្ឋាភិបាល។