អាមេរិក៖លោក Josh Hawley សមាជិកសភាមកពីគណបក្សសាធារណរដ្ឋដែលតាមដានបញ្ហាបច្ចេកវិទ្យាយ៉ាងដិតដល់នោះបានជំរុញអោយលោក Jack Dorsey នាយកប្រតិបត្តិធ្វីធើរធ្វើការបកស្រាយបញ្ហាទាកទងកាលួចចូលលេងរបស់ក្រុម Hacker ទៅលើគណនីធ្វីតធ័របុគ្គលល្បីៗរបស់សហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រក់ព្រមទាំងសួរសំនួគួរអោយភ្ញាក់ផ្អើលមួយថា តើបុគ្គលិករបស់ក្រុមហ៊ុនធ្វីតធ័រត្រូវបានគេផ្តល់ប្រាក់ខែប៉ុន្មានពីការជួយ hack គណនីដ៏ល្បីមួយមួយចំនួននៅសប្តាហ៍នេះក្នុងគោលបំណងបោកប្រាស់អ្នកអាន។ ប៉ុន្ដែរហូតមកដល់ពេលនេះមិនទានមានការឆ្លើយតបណាមួយពីនាយកកក្រុមហ៊ុនTwitter នៅឡើយទេ។
បញ្ហានេះទាំងនេះ ធ្វើអោយទាំងគណបក្សសាធារណរដ្ឋ និងអ្នកប្រជាធិបតេយ្យបានជំរុញឱ្យ Twitter ពន្យល់កាន់តែច្បាស់អំពីរបៀបដែលពួក Hacker គ្រប់គ្រងដើម្បីកាន់កាប់គណនីរបស់បុគ្គលមានឥទ្ធិពល និងប្រើពួកគេដើម្បីស្នើសុំរូបិយប័ណ្ណឌីជីថលរួមមាន បេក្ខជនប្រធានាធិបតីអាមេរិក Joe Biden, តារាទូរទស្សន៍ Kim Kardashian, អតីតប្រធានាធិបតីសហរដ្ឋអាមេរិកបារ៉ាក់អូបាម៉ា និងមហាសេដ្ឋី Elon Musk ជាដើម ។ ក្នុងសកម្មភាពលួចយកគណនីរយៈពេលខ្លីត្រូវបានបង្ហាញជាសាធារណៈថា អ្នកបោកប្រាស់ជាក់ស្តែងទទួលបានប្រភេទ cryptocurrency ដែលមានតំលៃជាង 100,000 ដុល្លារ។
លោក Hawley អំពាវនាវអោយលោក Dorsey ខុសត្រូវចំពោះបញ្ហានេះ ខណៈលោកនិងស្វែងពីភស្ដុតាងបន្ថែម ដើម្បីបញ្ជាក់ថាតើបុគ្គលិក Twitter មានការពាក់ព័ន្ធនឹងការលួចនេះដែរឬទេ។