តៃវ៉ាន់៖តាមការចេញផ្សាយរបស់គេហទំព័រព័ត៌មាន Up Media បានរាយការណ៍ថាអ្នកតំណាងកំពូលរបស់តៃវ៉ាន់ដែលបានធ្វើដំណើរទៅកាន់ហុងកុងបានវិលត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីបដិសេធមិនចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍គាំទ្រគោលការណ៍ ចិនតែមួយ ដើម្បីពង្រឹងលើការអនុវត្តតឹងរឹងរបស់ទីក្រុងប៉េកាំងលើដែនប្រទេសដែលទឹកដីរបស់ខ្លួន។
ទីភ្នាក់ងារសារព័ត៌មាន Up Media បានដកស្រង់សំដីពីមន្ដ្រីផ្លូវការមួយរូបថាលោក Kao Ming-tsun ប្រធានស្តីទីការិយាល័យសេដ្ឋកិច្ចនិងវប្បធម៌ទីក្រុងហុងកុង បានវិលត្រឡប់មកកោះតៃវ៉ាន់វិញនៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីអាជ្ញាធរហុងកុងបានរារាំងមិនឱ្យលោកចូលទៅហុងកុងជាផ្លូវការរយៈពេល២ ឆ្នាំដោយសារតែបញ្ហាទាក់ទងនឹងការមិនផ្ដល់ទិដ្ឋាការ។
ទាក់ទងនិងបញ្ហានេះអ្នកសារព័ត៌មានបានសាកសួរទៅកាន់អ្នកនាំពាក្យរដ្ឋាភិបាលហុងកុងកាលពីថ្ងៃសុក្រ តែពួកបានបង្វែរការស្នើសុំព័ត៌មានទៅនាយកដ្ឋានអន្តោប្រវេសន៍ដែលនិយាយថាខ្លួនមិនធ្វើអត្ថាធិប្បាយលើករណីបុគ្គលទេ។ ចំណែកព័ត៌មានលំអិតការិយាល័យកិច្ចការដីគោកនៅតៃវ៉ាន់មិនបានឆ្លើយតបការអំពាវនាវរបស់ Up Media ទេ។
សូមបញ្ជាក់ថា ប្រទេសចិនបានព្យាយាមញែកកោះតៃវ៉ាន់ចាប់តាំងពីលោកស្រី Tsai Ing-wen ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានាធិបតីកោះនេះកាលពីឆ្នាំ ២០១៦ តែលោកស្រីបានបដិសេធមិនគាំទ្រជំហររបស់ទីក្រុងប៉េកាំងដែលចាត់ប្រទេសទាំងពីរជាកម្មសិទ្ធិរបស់ប្រទេសចិនតែមួយ ស្របពេលទីក្រុងហុងកុងបានស្ថិតនៅក្នុងកណ្ដាប់ដៃរបស់ចិនដីគោកបន្ទាប់ពីចិនបានព្រមានអំពីគ្រោះថ្នាក់នៃច្បាប់សន្តិសុខជាតិថ្មីដែលរដ្ឋាភិបាលក្រុងប៉េកាំងបានដាក់លើប្រទេសដែលជាអតីតអាណានិគមអង់គ្លេស។