អាមេរិក៖អាជ្ញាធរបាននិយាយថាមនុស្សសរុបចំនួន ២១ នាក់ក្នុងនោះមាននាវិក ១៧ នាក់និងជនស៊ីវិល ៤ នាក់បានរងរបួសកាលពីព្រឹកថ្ងៃអាទិត្យនៅក្នុងអគ្គិភ័យមួយនៅលើនាវាកងទ័ពជើងទឹកសហរដ្ឋអាមេរិកនៅឯមូលដ្ឋានកងទ័ពជើងទឹកសានឌីហ្គោ ក្នុងរដ្ឋកាលីហ្វ័រញ៉ា។ អ្នករងរបួសកំពុងត្រូវបានព្យាបាលនៅឯមន្ទីរពេទ្យក្នុងតំបន់បន្ទាប់ពីការឆេះនៅលើនាវា USS Bonhomme Richard នេះបើយោងតាមកងទ័ពជើងទឹកអាមេរិកដែលកំពុងឈរជើងលើសមុទ្យប៉ាស៊ីហ្វិក។
ក្នុងចំណោមអ្នករបួស ២១ មានមនុស្សសរុបប្រហែល ១៦០ នាក់បានជិះនៅលើកប៉ាល់នៅពេលដែលអគ្គិភ័យត្រូវបានកើតឡើងនៅម៉ោងប្រមាណ ៨ និង ៣០ នាទី ម៉ោងក្នុងតំបន់។ ភ្លាមៗនោះក្រុមមន្រ្តីពន្លត់អគ្គិភ័យក្នុងមូលដ្ឋានមូលដ្ឋានរួមជាមួយកប៉ាល់កំពុងឆ្លើយតបនឹងអគ្គិភ័យនៅពេលទទួលសំឡេងរោទិ៍ចំនួន ៣ ពីនាវាយោធាចំនួនពីរនៅក្បែរនាវា USS Bonhomme Richard រហូតដល់បេសកកម្មត្រូវបានបញ្ចប់។ មូលហេតុនៃអគ្គិភ័យនេះនៅមិនទាន់ដឹងច្បាស់នៅឡើយទេ ខណៈមនុស្សមួយចំនួននៅកន្លែងកើតហេតុត្រូវបាននិយាយថាពួកគេគ្រាន់តែលឺសំឡើងផ្ទុះឡើង។