ហុងកុង៖តាមការចេញផ្សាយសារព័ត៌មាន BBC ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ រដ្ឋមន្រ្តីក្រសួងអប់រំនៃទីក្រុងហុងកុងបាននិយាយថានិស្សិតនៅហុងកុងឥឡូវនេះត្រូវបានហាមឃាត់មិនឱ្យធ្វើសកម្មភាពនយោបាយណាមួយនៅក្នុងសាលារៀនរាប់បញ្ចូលទាំងការច្រៀង ការបង្ហោះពាក្យស្លោក និងការធ្វើពហិការផ្សេងៗ ក្នុងនោះរួមទាំងកុមាររាប់ពាន់នាក់ដែលធ្លាប់បានចូលរួមសកម្មខ្លាំងក្នុងការជំរុញលទ្ធិប្រជាធិបតេយ្យនៅហុងកុងកាលពីឆ្នាំមុន។
បទបញ្ជានេះបានកើតឡើងនៅថ្ងៃតែមួយ នៅពេលការិយាល័យសន្តិសុខជាតិចិនបានដើរអោយដំណើរការនូវច្បាប់ថ្មីមួយនៅក្នុងទីក្រុង។ ការិយាល័យនេះគឺជាធាតុមួយនៃច្បាប់ថ្មីដែលធ្វើឱ្យមានការស្អប់ខ្ពើមចំពោះរដ្ឋាភិបាលកណ្តាលរបស់ចិននិងរដ្ឋាភិបាលក្នុងតំបន់របស់ហុងកុង។ ច្បាប់នេះបានបង្កឱ្យមានការប្រកាសអាសន្ននៅក្នុងទីក្រុងហុងកុងដោយក្រុមអ្នកប្រឆាំងនិយាយថាវាធ្វើឱ្យប៉ះពាល់ដល់សេរីភាពលើទឹកដីដែលជាតំបន់ពាក់កណ្តាលស្វ័យភាពរបស់ចិន។ ប៉ុន្តែក្រុមមន្រ្តីចិននិយាយថាវានឹងស្តារស្ថេរភាពឡើងវិញបន្ទាប់ពីការតវ៉ាដោយហិង្សាត្រូវបានបញ្ចប់។
កាលពីឆ្នាំមុនមានមនុស្សរាប់ពាន់នាក់បានធ្វើការតវ៉ាអស់រយៈពេលជាច្រើនសប្តាហ៍នៅទីក្រុងហុងកុងប្រឆាំងនឹងច្បាប់ធ្វើបត្យាប័នដែលក្រុមអ្នករិះគន់បាននិយាយថាបានធ្វើឱ្យប៉ះពាល់ដល់ស្ថានភាពពិសេសរបស់ទីក្រុង និងសំដែងការ ព្រួយបារម្ភអំពីច្បាប់សន្តិសុខថ្មីមានន័យថាគោលការណ៍“ ប្រទេសមួយប្រព័ន្ធពីរ” ត្រូវបានបញ្ចាប់នៅពេលច្បាប់ថ្មីត្រូវបានអនុម័ត។ ក្នុងនោះមានយុវនិស្សិត និងកុមារជាច្រើននៅតាមសាលារៀនសម្តែងការគាំទ្រចំពោះការធ្វើបាតុកម្មដោយច្រៀងភ្លេងជាតិ និងសរសេរពាក្យស្លោកប្រឆាំងនិងចិនដីគោក។ តែឥឡូវនេះរដ្ឋមន្រ្តីក្រសួងអប់រំលោក Kevin Yeung មានប្រសាសន៍ថាសាលារៀនត្រូវតែបញ្ឈប់សកម្មភាពទាំងអស់នេះ បន្ទាប់ពីច្បាប់ថ្មីត្រូវបានអនុម័ត្តរួច។