មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុនថា៖ កម្លាំងបរមាណូត្រូវតែត្រៀមលក្ខណៈជានិច្ច
នៅក្នុងពិធីព្យុហយាត្រា នាយប់ថ្ងៃទី ២៥ខែមេសា ប្រមុខដឹកនាំ កូរ៉េខាងជើង លោកគីមជុងអ៊ុនបានបញ្ជាក់ថាលោកនឹងពង្រឹងកម្លាំងអាវុធបរមាណូយុទ្ធសាស្ត្រហើយកម្លាំងបរមាណូត្រូវតែត្រៀមលក្ខណៈជានិច្ច។សារព័ត៌មានKCNAរបស់កូរ៉េខាងជើងបានដកស្រង់ការប្រកាសរបស់មេដឹកនាំគីមជុងអ៊ុនក្នុងពិធីដង្ហែក្បួនព្យុហយាត្រាខួបគម្រប់៩០ឆ្នាំថ្ងៃបង្កើតកងទ័ព ថា «យើងនឹងបន្តអនុវត្តយុទ្ធសាស្ត្រ និងការអភិវឌ្ឍអាវុធបរមាណូក្នុងល្បឿនលឿនបំផុតដែលអាចធ្វើទៅបាន»។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានឱ្យដឹងទៀតថាព្យុហយាត្រាយោធាខាងលើ ធ្វើឡើងដើម្បីប្រារព្ធខួបលើកទី៩០ នៃការបង្កើតទ័ពកូរ៉េខាងជើង ហើយយោធាកូរ៉េខាងត្បូងបានទទួលស្គាល់ដែរថា ទាហានកូរ៉េខាងជើងពិតជាបានធ្វើព្យុហយាត្រាយោធាដ៏ធំកាលពីថ្ងៃចន្ទ។ បើតាមប្រភពពីយោធាកូរ៉េខាងត្បូង, ព្យុហយាត្រាយោធានេះ បានចាប់ផ្តើមធ្វើនៅឯទីលានមួយ ស្ថិតនៅកណ្តាលទីក្រុងព្យុងយ៉ាង...