ខេត្ដប៉ៃលិន ៖ កម្លាំងផែនប្រឆាំងគ្រឿង ញៀននៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន សហ ការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ប៉ៃលិន កាលពីវេលាម៉ោង១២ និង០០នាទី ថ្ងៃអង្គារ ៣កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ចុះបង្រ្កាបករណី ជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ចំនួន០១ករណី ដោយឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ដែលហេតុការនេះបានកើតឡើងនៅភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
លោកវរសេនីយ៍ឯក យ៉ែម សារិទ្ធ អធិការដ្ឋាននគរបាលក្រុងប៉ៃលិន បានឲ្យដឹងថា៖ជនសង្ស័យដែលឃាត់ខ្លូនរួមមាន៖១-ឈ្មោះ នាង វុធ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ២-ឈ្មោះ ស៊ុង សុភ្រ្ក័ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ៣-ឈ្មោះ វ៉ាន់ ចាន់ធឿន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរជាងធ្វើឈើ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន និង៤-ឈ្មោះ ចេង ឌី ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ចំណែកវត្ថុតាងដកហូតមាន៖១-ម្សៅក្រាមព៌ណសថ្លា(សង្ស័យម៉ាទឹកកក)ចំនួន០៣កញ្ចប់,២-ដាវសាំម៉ូរ៉ៃចំនួន ១១ដើម,៣-ទូរស័ព្ទចំនួន ០៩គ្រឿង ,៤-ដែកកេះចំនួន ១៤ដើម,៥-ដបសម្រាប់ជក់គ្រឿងញៀនចំនួន ០២ដប ,៦-ថង់ផ្លាស្ទិចចំនួន០១ដុំ និង៧-ផ្លាកលេខម៉ូតូចំនួន ០១សន្លឹក។
បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបាននាំមកអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕