ខេត្តសៀមរាប ៖ មានករណីរថយន្តមួយគ្រឿងដឹកថ្នាំពេទ្យពេញក្នុងរថយន្ត ត្រូវបានភ្លើងឆាបឆេះអស់ទាំងស្រុង នៅវេលាម៉ោង១៣ និង៤៥នាទីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ នៅចំណុចមុខឱសថស្ថានព្រះវិហារស្ថិត ក្នុងភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងបន្ថែមថា រថយន្តដែលឆេះខាងលើជាប្រភេទរថយន្តម៉ាក Starex ពណ៌ទឹកប្រាក់ ផ្លាកលេខភ្នំពេញ 2Y.5865 ជារថយន្តដឹកសម្ភារៈពេទ្យរបស់ក្រុមហ៊ុនMedibest នៅភ្នំពេញ បើកបរបមានឈ្មោះ ជ្រែង វៃ ភេទប្រុស អាយុ២៧ឆ្នាំ មានស្រុកកំណើត ភូមិឈ្លីតលើ ឃុំខ្ជាយខាងត្បូង ស្រុកដងទង ខេត្តកំពត។
ការឆេះនេះដែរបណ្ដាលឲ្យខូចខាតរថយន្តមួយគ្រឿងទាំងស្រុង នឹងថ្នាំពេទ្យមួយចំនួនធំ គិតជាថវិកាអស់ប្រហែល ២០០០ដុល្លារ។
ចំពោះមូលហេតុដែលបានឲ្យមានករណីឆេះនេះ គឺមកពីការឆ្លងចរន្តអគ្គីសនីតាប្លូខាងមុខ៕