កាលពីរសៀលថ្ងៃទី ២៧ មិនា ឆ្នាំ២០២២ នាសណ្ឋាគារសុខាភ្នំពេញ មានកម្មវិធីដាក់សម្ពោធអោយ ប្រើប្រាស់ និងចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងCheckinMe និង សមាគមធុរកិច្ចអេឡិចត្រូនិចកម្ពុជាCEA។ កម្មវិធី រំលេចវត្តមានលោកលីឡុង ប្រធានក្រុមប្រឹក្សាភិបាល CheckinMe លោក ឡី កឱថូង នាយកប្រតិបត្តិ CheckinMe លោកឱន សុមេធារិទ្ឋ ប្រធានសមាគមសណ្ឋាគារកម្ពុជា លោកតាន់ មុន្នីវណ្ណប្រធាន សមាគមធុរកិច្ចអេឡិចត្រូនិចកម្ពុជា លោក ឡុក ស្មិតសាមឌី ម្ចាស់ហ្វ្រេនឆាយ BNIកម្ពុជា។
CheckinMeគឺជាសេវាកម្មស្រង់វត្តមានបុគ្គលិកតាមQRកូដដែលអនុញ្ញាតឲ្យម្ចាស់អាជីវកម្មអាចពិនិត្យមើលរបាយការណ៍តាមរយៈទូរស័ព្ទ។ជាពិសេសពេលបុគ្គលិកស្កេនចូលធ្វើការភ្លាមមេៗអាចទទួលបានសារជូនដំណឹងភ្លាមៗតាមរយៈ Telegram។មកដល់ពេលនេះ CheckinMe មានក្រុមហ៊ុនបានចុះឈ្មោះប្រើប្រាស់ជិត ១ ពាន់ ក្រុមហ៊ុន ដែលគិតជាចំនួនបុគ្គលិកដែលកំពុងដែលប្រើប្រាស់ App មានរហូតដល់ជាង 3 ម៉ីននាក់។គោលបំណងកម្មវិធីចំនួន២៖• ទី១៖ គឺជាសម្ពាធដាក់ឲ្យប្រើប្រាស់សេវាកម្ម CheckinMe។
• ទី២៖ គឺជាចុះអនុស្សរណៈនៃការយោគយល់គ្នា។ ភាគីទាំងពីរសម្រេចសហការក្នុងគោលបំណង ៖ការចូលរួមផ្សព្វផ្សាយគ្នាទៅវិញទៅមក។ការផ្លាស់ប្តូរការបណ្តុះបណ្តាលទៅវិញទៅមក។ការចូលរួមក្នុងកម្មវិធីសប្បុរសធម៌ជាមួយគ្នា។CheckinMeបានស្រាវជ្រាវទៅជួបម្ចាស់អាជីវកម្មសួរពីផលលំបាកដោយខាងក្រុមហ៊ុនយកភាពស្មោះត្រង់ហើយប្រឹងជួយលើសពីការរំពឹងទុក។ចក្ខុវិស័យរបស់CheckinMeចង់បញ្ចូលផ្នែកបច្ចេកវិទ្យាទាំងអាជីវកម្មខ្នាតមធ្យមនិងទូទាំងប្រទេសអោយមានការរីកចម្រើននិងក្នុងតំបន់អាស៊ានក៍ដូចជាប្រទេសជិតខាង។ តំណាងសមាគមធុរកិច្ចអេឡិចត្រូនិចCEA បានលើកឡើងថាក្រុមហ៊ុន CheckinMe ស្របតាមការវិវត្តន៍បច្ចេកវិទ្យាពិភពលោកនិងមានការស្របគោលនយោបាយរដ្ឋាវិបាលកម្ពុជាកំពុងរីកចម្រើន។ CEA គាំទ្របច្ចេកវិទ្យាថ្មី ស្កេនវត្តមានបុគ្គលិក និងគាំទ្ររបកគំហើញថ្មី។នេះជាការរួមគ្នាអោយមានការជួយបន្ត ភាពរីកចម្រើនផ្នែកតិចណូឡូជីអោយកាន់តែចូលជ្រាបក្នុងប្រព័ន្ឋវិស៏យការងារទាំងរដ្ឋនិងឯកជននិងកាន់តែជួយដល់កម្ពុជាផងដែរ។