សិង្ហបុរី៖មនុស្សចំនួន១៤នាក់ត្រូវអាជ្ញាធរសិង្ហបុរីចាប់ខ្លួននៅក្នុងដំណើរប្រតិបត្តិការប្រយុទ្ធប្រឆំាងនឹងគ្រឿងញៀននេះបើយោងតាមការិយាល័យណាកូទិកកណ្តាល(CNB)របស់ប្រទេសសិង្ហបុរីបានលើកឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ទី១៧ខែមីនានេះ។នៅក្នុងការចុះប្រតិបត្តិការនោះដែរអាជ្ញាធររកឃើញសារធាតុកូកាអ៊ីនទម្ងន់២៨០ក្រាមកញ្ឆាទម្ងន់៥៤ក្រាមថ្នំាគ្រាប់គ្រវី៣៣គ្រាប់ហើយនិងសារធាតុអាចផ្សំកើតទៅជាគ្រឿងញៀនទម្ងន់២៤៥ក្រាមទៀត។
តាមសេចក្តីរាយការណ៍របស់បណ្តាញផ្សព្វផ្សាយសិង្ហបុរីដដែលបានលើកឡើងបន្តទៀតថាជនសង្ស័យទំាងអស់នោះរួមមានជនជាតិសិង្ហបុរីចំនួន៧នាក់ជនបរទេសមានអាយុចាប់ពី២៨ឆ្នំាទៅ៦១ឆ្នំាចំនួន៧នាក់។ដោយយោងតាមក្រមព្រហ្មទណ្ឌរបស់ប្រទេសសិង្ហបុរីបានចែងថាប្រសិនបើបុគ្គលណាម្នាក់ត្រូវគេរកឃើញថាមានកំហុសជួញដូរគ្រឿងញៀនមានទម្ងន់ច្រើនជាង៣០ក្រាមបុគ្គលនោះអាចនឹងប្រឈមមុខទៅនឹងទោសប្រហារជីវិត៕