កាលពីពេលកន្លងផុតទៅថ្មីៗម្ចាស់ហាងម៉ូតូមហាលាភ ទទួលបានការចាប់អារម្មណ៍ និងកោតសរសើរមិនដាច់ពីមាត់ ពីសំណាក់មហាជន ក្រោយឃើញលោក អាំង សុខវាសនា និងលោកស្រី សុង សៀកមួយ បានចុះចែកចោយអំណោយដល់លោកតាស៊ីក្លូចាស់ជរាគ្មានទីពឹងរងាទាំងកណ្តាលរាត្រី។យ៉ាងណាមិញមហាជនភ្ញាក់ផ្អើលសារជាថ្មីម្តងទៀតក្រោយឃើញលោក អាំង សុខវាសនា និងលោកស្រី សុង សៀកមួយ នៅរាត្រីថ្ងៃ២៤ ខែធ្នូ ឆ្នាំ២០២១ បានជួបលោកពូម្នាក់តស៊ូលក់ការ៉េមទាំងយប់ទាំងថ្ងៃ ស្ទើរតែគ្មានពេលសម្រាកឡើយ ។ ដោយសេចក្តីអាណិតជាពន់ពេកបានធ្វើឲ្យលោក អាំង សុខវាសនា និងលោកស្រី សុង សៀកមួយ ចុះពីរថយន្តជួយទិញភ្លាម ដោយបានបង្ហោះសាររៀបរាប់ថា៖
នៅពេលនេះម៉ោង ១១ និង ២០នាទី យប់ទៅហើយ ប្រហែលអ្នកទាំងអស់គ្នាកំពង់គេងលង់លក់ហើយមើលទៅ ចំនែកពូលក់ការ៉េមម្នាក់នេះវិញ គាត់កំពុងតែរុញរទេះលក់ការ៉េម មកពីអរិយក្សត្រ ហើយការ៉េមក៍សល់ បាយក៍មិនទាន់បានពិសារដែរ😔😔😔 ខញុំក៍បានជូនថវិការ និងអាវរងារដល់គាត់ ដោយគាត់អោយការ៉េមខ្ញុំទាំងអស់ តែខ្ញុំយកតែ១ដើមមកញាំទេតើអ្នកដឹងទេគាត់ត្រូវក្រោកពីម៉ោង ៥ព្រឹក ចេញពីអូឡាំពិក ឆ្ពោះទៅអរិក្សត្រ ក្នុង១ថ្ងៃបើគាត់លក់អស់ ចំនេញ៦០០០០រៀល តែបើមិនអស់គាត់នឹងប្រឈមនឹងការខាត ដូច្នេះគាត់មានតែព្យាយាមលក់ ទោះយប់យ៉ាងណាក៍ដោយ 😥😥😥រចខ្ញុំក៍បន្តរជិះដើរ មើលលោកតាៗដែលគាត់មាន វ័យចាស់ជរា ដើម្បីជូនថវិកា និងអាវរងារ ជូនពួកគាត់ផងដែរ។គួរបញ្ជាក់ផងដែរថានេះមិនមែនជាលើកទី១នោះទេ លោក អាំង សុខវាសនា និងលោកស្រី សុង សៀកមួយ ចូលចិត្តដើធ្វើបុណ្យ ចែកអំណោយទៅកាន់ចាស់ជរា មនុស្សអត់ទីពឹងជាដើម និងតែងតែធ្វើសប្បុរធម៍គ្មានខ្លាចនឿយហត់សូម្បីតែបន្តិច គឺកើតចេញចិត្តនិងបេះដូងពិតៗ៕