បរទេស ៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មានCNAនៅថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ២០២១ម្សិលមិញបានផ្សាយ វីដេអូឃ្លីបមួយដែលបង្ហាញពីមន្ត្រីវៀតណាមដ៏មានឥទ្ធិពលម្នាក់ កំពុងខំបរិភោគសាច់គោយ៉ាងរីក រាយ ដែលស្រោបដោយសន្លឹកមាស នៅក្នុងភោជនីយដ្ឋានដ៏ប្រណិតមួយក្នុងទីក្រុងឡុងដ៍ បានធ្វើឱ្យមានការខឹងសម្បារតាមបណ្តាញអនឡាញនៅក្នុងប្រទេសវៀតណាម ដែលប្រជាជនជាមធ្យមរកចំណូលបានតែប៉ុន្មានដុល្លារប៉ុណ្ណោះក្នុងមួយថ្ងៃ។
លោកTo Lam រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ ដែលទាក់ទងនឹងការត្រួតពិនិត្យ ការប្រឆាំង និងការឃ្លាំមើលសកម្មជននៅក្នុងរដ្ឋ ត្រូវបានគេមើលឃើញថា កំពុងបរិភោគសាច់ស្តេកនៅហាង Nusr-Et Steakhouse ក្នុងតំបន់អ្នកមានKnightsbridge។
ហាង Nusr-Et របស់ចុងភៅជនជាតិទួរគីដ៏ល្បីល្បាញ លោក Nusret Gokce ដែលមានអ្នកតាមដានក្នុង Instagram ជិត 40 លាននាក់ ដែលត្រូវបានគេស្គាល់ថា Salt Bae មានលក់សាច់ស្តេកអាំងដែលរុំដោយស្លឹកមាស 24 ការ៉ាត់ដែលអាចបរិភោគបាន ដែលត្រូវបានគេរាយការណ៍ថាមានតម្លៃជាង 1000 ដុល្លារអាមេរិក។
លោក David Beckham, Leonardo DiCaprio, Naomi Campbell ហើយឥឡូវនេះ គឺលោក To Lam ដែលមានអាយុ 64 ឆ្នាំ គឺជាអតិថិជនលំដាប់អភិជន ដែលបានទៅបរិភោគនៅសាខារបស់ហាងរបស់លោកនៅទូទាំងពិភពលោក។វីដេអូឃ្លីបរបស់អ្នកនយោបាយវៀតណាមរូបនេះ ដែលដើមឡើយត្រូវបានបង្ហោះដោយភោជនីយដ្ឋាន មុនពេលត្រូវបានលុបចោល ត្រូវបានចែកចាយពេញ TikTok និង Facebook ក្នុងប្រទេសវៀតណាម៕