នៅពេលដែល អ្នកនាង មាស សុវណ្ណរតនា ម្ចាស់ប្រ៊េនNUNA Brand បានធ្វើដំណើរទៅដល់ ទីតាំងរបស់ ទារក ដែលម្តាយចាកចោល គ្មានថ្ងៃវិលវិញធ្វើអោយ ម្ចាស់ប្រ៊េនរូបនេះតក់ស្លុត។ អ្នកនាងស្ទើរទ្រហោយំព្រោះនឹកអាណិតក្មេង ដែលនៅក្រហមននាល ហើយមិនទាន់យល់សាច់ការ អ្វីបែរជាត្រូវជួបរឿងដូចអកព្រាត់ទ្រនំ។ អនាគតត្រូវប្រឈម និងរឿងរ៉ាវអ្វីខ្លះទៀត។
មាស សុវណ្ណរតនា តែងតែចុះគ្រប់ទីខេត្តស្រុក ដើម្បីពង្រឹងទីផ្សារ ក្នុងអាជីវកម្មផលិតផល គ្រឿងសំអាងNUNA ដែលជារបស់ ក្រុមហ៊ុន ដាណាទ្រី ខេមបូឌាន ខូអិលធីឌី។ ចេញទៅរកសុីពង្រឹងកូនក្រុមមែន តែ អ្នកនាងមាស សុវណ្ណរតនា មិនដែល ចោលឱកាសមើលរំលងភាពមនុស្សធម៌ទេ។ ពោលតែងតែយកអំណោយរបស់លោកស្រី ទ្រី ដាណា និងសម្ភារៈ ហើយរបស់របរខ្លះជារស់ អ្នកនាង ចែកភ្លាមៗ ដល់ជនណាដែលពិបាក កម្សត់ហើយតស៊ូក្នុងជីវិត។
យ៉ាងណាមិញ អ្នកនាង មាស សុវណ្ណរតនា បានសរសេរសំណេរមួយចំនួន ដែលមានការបញ្ជាក់ថា « ហេតុអ្វីគិតខ្លីម្លេះ…អាណិតកូនស្រីណាស់ នាងខ្ញុំជំនួសមុខអោយលោកស្រី ទ្រីដាណាបានាំយកថវិការ 2លានរៀល ព្រមទាំទឹកដោះគោ និងសំភារៈផ្សេងៗ មកប្រគល់ជូនទារកអាយុទើបនិង៣ ខែ ម្ដាយធ្វើអតឃាទចងករសម្លាប់ខ្លួន ដោយវិបត្តិផ្លូវចិត្តអំពីការលែងលះគ្នា ទាំងសរសៃខ្ចី»៕ បើទោះជាយ៉ាងណា ក្រុមគ្រួសារមួយនេះ ពិតជាអាចយកសម្ភារៈដូចជាគ្រឿងឧបភោគបរិភោគ ជួយបានមួយគ្រា។ រីឯមហាជន នៅតែអរគុណ នូវទង្វើល្អ ចិត្តបានចិត្តបុណ្យរបស់លោកស្រីទ្រី ដាណា ដែលរមែងមើលមិនរំលងឡើយ ការលំបាករបស់ជនរួមជាតិ។