ភ្នំពេញ:តារាសម្តែងសម្តីផ្អែមកញ្ញា សួង សាខារ៉ានីត បានសម្តែងអារម្មណ៍ហួសចិត្តខ្លាំងនិងរិះគន់យ៉ា ងលើទង្វើរអសីលធម៌របស់អ្នកលក់អនឡាញម្នាក់ដែលគេស្គាល់ថាអាជីដែលទើបល្បីរឿងថតសម្អា ងការក្នុង១ខែ៣ម៉ឺនដុល្លារ។
ការចេញមុខរិះគន់របស់តារាសម្តែង សួង សាខារ៉ានីត នេះបន្ទាប់ពីមានការចែករំលែកនូវីដេអូមួយប ង្ហាញពីសកម្មភាពរបស់អ្នកលក់អនឡាញខាងលើសម្តែងលក្ខណ:បែបស្រើបស្រាលជាមួយបុរសជាដៃគូខ្លួន។ប៉ុន្តែតាមរយ:វីដេអូដែលត្រូវបានចែកចា យនេះគេពុំដឹងទេថាជាសកម្មភាពទើបថតថ្មីឬយ៉ា ងណាទេ។
បង្ហោះភ្ជាប់នឹងឃ្លឹបវីដេអូនេះកញ្ញា សួង សាខារ៉ានីត បានលើកឡើងថា”បើនៅប្រទេសគេដូចជាប្រទេ សថៃកាលខ្ញុំឃើញដូចជាមានច្បាប់កោះហៅជនណាដែធ្វើអ្វីដែលហួសហេតុទៅអប់រំឬពិន័យហើយ ក៏អាចឈានទៅដល់ឃុំខ្លួនបានចុះប្រទេសយើងវិញមិចបណ្ដោយម្លេះចាំអង្កាលទៀត?។
តារាស្រី សួង សាខារ៉ានីត បាននិយាយប្រាប់បន្ថែមតាមសារអេឡិចត្រូនិចទៀតថានាងពិតជាហួសចិត្តនិងសោកស្តាយខ្លាំងក្រោយឃើញវីដេអូនេះហើយ ។នាងបន្តថាទង្វើរនេះមិនបានផ្តល់ផលចំណេញដ ល់សង្គមទេផ្ទុយទៅវិញវាជាគំរូអាក្រាក់ដល់ក្មេងៗទៅវិញទេ៕