ការចូលចិត្តសាងនូវធម៌កុសលទៅមុខ។ ពិសេសបានព្យាយាមរៀនចេះចាំ វិជ្ជាក្បួនហើយ ថែមទាំង ចេះយកចំណេះ ដែលមាន ផ្ទេរ ដល់សាធារណៈជន រហូតបានផលប្រសើរ។ ប៉ុន្តែនៅតែមាន ឧបសគ្គខ្លះៗ មករំខានដែលចៅម៉ែវិមានរចនានឹកស្មានមិនដល់។
មានពាក្យពេចន៍មួយចំនួន ដែលបានសរសេរឡើងដោយ គ្រូហុងស៊ុយចៅម៉ែវិមានរចនា ដោយបាន បង្ហាញថា « Lalisaបានល្បីធ្វើអោយប្រជាជនថៃគេលក់ដាច់គេនាំគ្នាអរគុណហើយសរសើរតែ ចៅម៉ែវិមានរចនាបង្រៀនហុងស៊ុយគេអោយចេះfreeគេលក់ដាច់ ផ្កាលឿង ផ្លែប៉េស ត្បូង ដើមរាសី ។ អ្នកខ្លះលក់ដាច់ដឹកមិនទាន់អោយភ្ញៀវ មានអ្នកខ្លះលក់តាមវិមានរចនាបានហើយនិយាយមួលបង្កាច់ចៅម៉ែទៀត ។ អ្នកបានដឹងការរៀបក្បួនពីខ្ញុំដោយមិនអស់លុយសូម្បីតែមួយបាត ។ ហេតុអីអ្នកធ្វើតាមបានផលហើយមុសាខ្ញុំទៀត ចៅម៉ែបានមកវិញគឺការមួលបង្កាច់មុសាប្រមាតគ្រប់បែបយ៉ាង ។ មិនអរគុណក៏ហីចុះសូមកុំមូលបង្កាច់ខ្ញុំអីព្រោះខ្ញុំជាខ្មែរដូចអ្នកចឹងបើខ្ញុំបានល្អខ្ញុំគ្មានថ្ងៃភ្លេចប្រទេសខ្ញុំឡើយ ។ ខ្ញុំជាខ្មែរដូចអ្នកចឹងគ្មានថ្ងៃបំផ្លាញជាតិខ្លួនទេចិត្តបេះដូងខ្ញុំចង់អោយបងប្អូនខ្មែរ ទាំងអស់មានក្តីសុខ ហើយក៏មិនចង់បានអ្វីមកតបស្នងដែរ ។
ចៅម៉ែមានតែវិជ្ជាហុងស៊ុយអោយអ្នកបានមិនមានរបស់ផ្សេងអោយអ្នកទេ អ្នកណាជឿចូលមកយកចុះ សូមកុំមុសាខ្ញុំនាំសាងបាបដល់ខ្លួនព្រោះមានព្រះម៉ែធរណីជាសាក្សី ។ នេះជាពាក្យក្នុងចិត្ត ចៅម៉ែ ម្ចាស់វិមានរចនារកស៊ីបើកក្រុមហ៊ុនស្របច្បាប់ត្រឹមត្រូវ មិនដែលគិតអាក្រក់លើអ្នកណាឡើយ ។ អរគុណហ្វេនផេកទាំងអស់ដែលស្រលាញ់នឹងយល់ពី វិមានរចនារបស់ចៅម៉ែ ! សាធុសាធុសាធុ!»៕
ចៅម៉ែវិមានរចនា មានករុណាណាស់បើទោះបីជារស់ឆ្ងាយស្រុក នៅតែបញ្ជូនជាធនធាន ផ្ទាល់ខ្លួន និងទឹកចិត្តសហការជាមួយ តំណាងសាខាដើម្បីធ្វើមនុស្សធម៌ ក្នុងស្រុកខ្មែរតាមទីជនបទ។ សូម្បីតែពលករនៅប្រទេសថៃ ក៍ចៅម៉ែ រមែងជួយហើយផ្តល់ជាពាក្យសំដីទូន្មានល្អៗ ដើម្បីតស៊ូជីវិត។ អ្នកគាំទ្រទង្វើល្អរបស់ចៅម៉ែវិមានរចនា នៅតែយល់ឃើញថា ចៅម៉ែនៅមានសម្ពាយបុណ្យ បន្តទៀតដែលអាចឈ្នះអ្វីៗបាន។