បាងកក៖ មនុស្សប្រមាណ៣នាក់ដែលប្រជាពលរដ្ឋថៃបានប្រទះឃើញដួលស្លាប់នៅតាមផ្លូវស្ថិត នៅទីតាំងផ្សេងៗគ្នាបង្កឲ្យមានការភ្ញាក់ផ្អើលប៉ុន្តែមិនហ៊ានចូលជិតនោះឡើយដោយគ្រាន់តែផ្តល់ដំណឹងដល់ពេទ្យជំនាញចុះមកត្រួតពិនិត្យតែប៉ុណ្ណោះកាលពីចាប់តាំងពីម៉ោង៦ល្ងាច គ្មានអ្នកហ៊ានចូលក្បែរឡើយ រហូតដល់ម៉ោង១០និង៣០យប់ថ្ងៃទី២០ ខែកក្កដាឆ្នាំ ២០២១ ទើបឃើញមានមន្ត្រី ចុះមកពិនិត្យសាកស.ព ដើម្បីធ្វើតេស្តរកវីរុសកូវីដ-១៩ មុនដឹកយកសពទៅ ។
សពបុរសរងគ្រោះម្នាក់ដែលបានស្លាប់នៅលើចិញ្ចើមផ្លូវ ត្រូវបានគេប្រទះឃើញ នៅមុខហាងលក់ផលិតផលមួយកន្លែង លើផ្លូវ Ratchadamnoen បង្កឲ្យមានការភ័យខ្លាច ក្នុងចំណោមមនុស្សដែលឆ្លងកាត់ទីនោះ និងជូនដំណឹងដល់អាជ្ញាធរដែរប៉ុន្តែរងចាំពី ៤ម៉ោង ទៅ៨ម៉ោង បានគេឃើញជាដំបូងមន្ត្រីពាក់អាវការពារ PPE ចុះមកត្រួតពិនិត្យដោយធ្វើតេស្តរកកូវីដ-១៩ ។ បន្ទាប់មកទើបពិនិត្យមើលឯកសារ បានរកឃើញអត្តសញ្ញាណប័ណ្ណ ដែលអាជ្ញាធរស្គាល់ថា ជាបុរសជនជាតិថៃ អាយុ៦០ឆ្នាំ មានទីលំនៅក្នុងខេត្តរ៉ាក់យ៉ង ។
ភ្លាមៗស្រាប់តែមន្ត្រីប៉ូលីសថៃទទួលដំណឹងថា មានសាកសពចំនួន ២នាក់ផ្សេងទៀត ត្រូវប្រជាជនថៃប្រទះឃើញស្លាប់នៅទីតាំងផ្សេងៗគ្នាដែលសពទី២-ស្លាប់លើចិញ្ចើមថ្នល់ ដែលមាន អាយុ៥០ឆ្នាំ មានមុខរបរ ជាអ្នកប្រមូលថ្លៃចតយានយន្ត ។ ចំណែកសពជនរងគ្រោះទី៣-គឺប្រទះឃើញបុរសម្នាក់ដេកស្លាប់នៅមុខសាខា Lotus Rama 4 ពាក់អាវយឺត ខោខ្មៅ និងមានម៉ាស់នៅក្រោមចង្កា អាយុប្រហែល ៤០ឆ្នាំ ។
ពាក់ព័ន្ធនឹងករណីនេះលទ្ធផលយ៉ាងណាក្រោយធ្វើតេស្តរកកូវីដ-១៩ ប៉ូលិសថៃមិនបានបញ្ជាក់មូល ហេតុនោះឡើយ ប៉ុន្តែសពទាំងអស់ ត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីធ្វើកោសលវិច័យ មុនយកទៅបូជាតាមប្រពៃណី ៕