ឥណ្ឌា៖ ត្រឹមតែរយៈពេល២៤ម៉ោងតែប៉ុណ្ណោះមនុស្សយ៉ាងហោចណាស់ប្រមាណ២៥នាក់បានស្លាប់បាត់បង់ជីវិត និងច្រើននាក់ផ្សេងទៀត បានរងរបួសោយសារភ្លៀងធ្លាក់ និងខ្យល់បក់បោកខ្លាំងពេកបណ្តាលឲ្យបាក់ជញ្ជាំងផ្ទះ និងបាក់ដីរសង្កត់លើកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ នៅក្នុងក្រុង Mumbia ប្រទេសឥណ្ឌា ។
បើតាមអាជ្ញាធរឥណ្ឌាបានឲ្យដឹងថា ចំពោះហេតុការណ៍នេះបានកើតឡើងនៅតាមតំបន់នានាប្រមាណ១១កន្លែងនៅក្នុងទីក្រុង Mumbia ដោយក្នុងនោះមានកើតមានឡើងនៅប៉ែកខាងកើតនៃតំបន់ Chamber នៅថ្ងៃទី១៨ ខែកក្កដា បានការរលំបាក់ដើមឈើសង្កត់លើផ្ទះបណ្តាលឲ្យបាក់ជញ្ជាំង សង្កត់លើមនុស្សស្លាប់១៩នាក់ ខណៈអ្នកមួយចំនួនទៀតបានកំពុងកប់ក្នុងគំនរបាក់បែកដែលក្រុមអ្នក ជួយសង្គ្រោះជួយរុករកភ្លាមៗបន្ទាប់ពីហេតការណ៍នេះកើតឡើង ។ ចំណែកឯ នៅភាគខាងជើងឈាង ខាងកើតក្រុង Mumbia បានកើតឡើងនៅ ហេតុការណ៍រលំបាក់ដីសង្កត់កប់ផ្ទះខ្ទមប្រមាណ ១០ខ្នង នៅក្បែរជើងភ្នំបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់៦នាក់បានស្លាប់ ។
ពាក់ព័ន្ធនឹងករណ៍នេះលោកនាយករដ្ឋមន្ត្រីឥណ្ឌាបានសម្តែងនូវទុក្ខក្រៀមក្រំចូលរួមរំលែកទុក្ខចំពោះគ្រួសារសពដែលបានស្លាប់ក្នុងហេតុការណ៍មួនេះ ។ មិនតែប៉ុណ្ណោះលោកនាយករដ្ឋមន្ត្រីបានសន្យា ផ្តល់ជំនួយជាថវិកាដល់គ្រួសារអ្នករងគ្រោះព្រមទាំងអ្នករងរបួសបងផងដែរ ៕