អាល្លឺម៉ង់៖ មនុស្សប្រមាណ៦នាក់បានស្លាប់ និងជាច្រើននាក់ផ្សេងទៀតបានបាត់ខ្លួន បន្ទាប់ពីមានជួបប្រទះទឹកជំនន់យ៉ាងគំហុកនៅភាគខាងលេចប្រទេសអាល្លឺម៉ង់ដោយគ្រោះធម្មជាតិដ៏អាក្រកនេះក៏បានបំផ្លាញផ្ទះរបស់ប្រជាពលរដ្ឋឲ្យរលំបាក់ និងលិចលង់ជាច្រើនខ្នង ។
បើតាមមន្ត្រីប៉ូលិសអាល្លឺម៉ងកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១បានឲ្យដឹងថា មនុស្សចំនួន៤នាក់បានស្លាប់ និង៣០នាក់កំពុងតែបាត់ខ្លួននៅកន្លែងដាំទំពាំងបាយជូសម្រាបធ្វើស្រាក្នុងស្រុក Ahrweiler ភាគខាងត្បូងក្រុង Bonn បន្ទាប់ពីទន្លេ Ahr ជន់ហូរទៅក្នុងទន្លេ Rhie បណ្តាលឲ្យបាក់ច្រាំងហូរ នាំ ទាំងផ្ទះសម្បែងជាច្រើនខ្នង ។ ក្រៅពីនេះមានប្រជាពលរដ្ឋប្រមាណ៥០នាក់ កំពុងជាប់នៅលើដំបូល ផ្ទះ និងផ្ទះជាច្រើនខ្នងទៀតកំពុងតែប្រឈមនឹងការរលំបាក់បន្ថែមទៀត ។
មន្ត្រីប៉ូលិសខាងលើនេះបានបញ្ជាក់ថា ពាក់ព័ន្ធនឹងគ្រោះធម្មជាតិដ៏អាក្រកនេះកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១បានបណ្តាលឲ្យអ្នកពន្លត់អគ្គីភ័យ២នាក់បានលង់ទឹកស្លាប់នៅជិតក្រុង Bonn ខណៈដែលពួគគេចុះប្រតិបត្តិការ ៕