ថៃ៖ មហាជននាំគ្នាផ្ទុះការភ្ញាក់ផ្អើលទៀតហើយនឹងសំណង់សាសនាលក្ខណៈភ្នំមួយដែលបានសាងសង់រួចរាល់ ស្ថិតនៅខេត្ត រ៉យអែត (រយឥដ្ឋ) ក្នុងប្រទេសថៃ ដែលមានសណ្ឋានរូបរាងប្រហាក់ប្រហែលនឹងមហាប្រាសាទ Borobudurដ៏ល្បីល្បាញ របស់ប្រទសឥណ្ឌូនេស៊ី ។
បើទោះបីជាប្រសាទរបស់ថៃនេះមានទំហំខុសគ្នាច្រើនដង និងមានច្រើនថ្នាក់ដូចមហាប្រាសាទ Borobudur ប៉ុន្តែប្រាសាទនៅខេត្តរ៉យអែតដោយមានប្រាង្គកំពូលកណ្ដាលជាចេតិយដូចគ្នានឹងបូរ៉ូប៊ូឌ័រ ថែមទាំងធ្វើប្រហោងៗ ដូចទៅនឹងប្រាសាទ Borobudur ។ ចំណែក Borobudur ចេតិយមានប្រ ហោងគឺមានតម្កល់ព្រះនៅក្នុងនោះ ហើយអ្នកដែលមានជំនឿតែងលូកដៃចូលទៅប៉ះដើម្បីសុំក្ដីសុខ ក្តីចម្រើន ។
សូមជម្រាបថា ប្រាសាទ Borobudur របស់ឥណ្ឌូណេស៊ីស្ថិតនៅក្នុងកោះចាវាកណ្តាលប្រទេសឥណ្ឌូនេស៊ីតាំងពីសតវត្សទី៨ ដែលបានចុះបញ្ជីដោយយអង្គការយូណេស្កូជាសម្បត្តិបេតិកភណ្ឌពិភពលោក ។ ទីនោះគឺជាប្រាសាទមួយក្នុងចំណោមប្រាសាទបុរាណដ៏អស្ចារ្យបំផុតក្នុងពិភពលោកដែលមានរចនាសម្ព័ន្ធ បែបពុទ្ធសាសនាធំជាងនៅលើផែនដី ។ ជញ្ជាំងថ្មរបស់ប្រាសាទនេះគេតុបតែងជាមួយនឹងចំលាក់ដ៏ប្រណិតដែលមានទំហំសរុប គ្របដណ្តប់រហូតដល់២,៥២០ម៉ែត្រការ៉េឯណោះដោយមានរូបចម្លាក់ព្រះពុទ្ធ៧២អង្គ ៕