ឥណ្ឌា៖ មហាជនអ្នកលេងបណ្តាញសង្គមសម្តែងការហួសចិត្តដល់ប្រជាពលរដ្ឋឥណ្ឌាមួយចំនួនដែលដើរកាត់ក្នុងចំណោមមនុស្សច្រើននៅក្នុងទីក្រុង Dharamshala ប្រទេសឥណ្ឌា ខណៈដែលប្រទេសនេះកំពុងតែប្រឈមនឹងការឆ្លងរីករាល់ដាលយ៉ាងគំហុកនូវជំងឺកូវីដ-១៩នៅឡើយ បើទោះបីមានការថយចុះបន្តិចប៉ុន្តែបើធៀបនឹងប្រទេសផ្សេងៗ ស្ថិតក្នុងអត្រាឆ្លងខ្ពស់ជាងគេឆ្ងាយណាស់ ។
ក្មេងប្រុសម្នាក់ដែលកាន់ដំបងឲ្យចង្អុលមុខអ្នកមិនពាក់ម៉ាស់ ដែលត្រូវបានម្ចាស់គណនី Instagram ឈ្មោះdharamshalalocal បានថតយកសកម្មភាពក្មេងប្រុសនេះដែលអមជាមួយសារថា «ក្មេងប្រុសតូចនេះ ត្រូវបានឃើញឈរនៅលើដងផ្លូវមួយកន្លែង នៃទីក្រុង Dharmshala ដើម្បីស្នើឲ្យមនុស្សពាក់ម៉ាស់។ រូបគេសូម្បីតែមិនមានស្បែកជើងពាក់ផង តែបានអនុវត្តវិធានការការពារយ៉ាងខ្ជាប់ខ្ជួន តើអ្នកណាដែលទទួលបានការអប់រំ ហើយអ្នកណាមិនបានទទួលការរៀនសូត្រនៅទីនេះ?» ។
គេងសង្កេតឃើញក្មេងប្រុសរូបនេះបានព្យាយាមបញ្ឈប់ និងណែនាំទៅដល់អ្នកដើរទាំងឡាយណា ដែលមិនពាក់ម៉ាស់ ប៉ុន្តែគ្មាននរណាម្នាក់អើពើទៅនឹងអ្វីដែលក្មេងប្រុសរូបនេះ កំពុងណែនាំឲ្យល្អនោះទេ ដោយគេឃើញអ្នកមួយចំនួននាំគ្នាភ្ញាក់ផ្អើល និងបង្ហាញការមិនពេញចិត្តចំពោះការស្នើសុំរបស់ក្មេងនេះ ដោយយកដៃគោះក្បាល ឬចាប់ដំបងបម្រុងនឹងបោះចោលថែមទៀតផង ៕