ចិន៖ នារីជនជាតិចិនម្នាក់មានអាយុ៣៤ឆ្នាំ បំណងចង់បានសម្រស់កាន់តែស្រស់ស្អាតក្មេងជាងវ័យ បានសម្រេចចិត្តវះកាត់កែមុខបាត់របស់ខ្លួន ប៉ុន្តែនៅពេលវះកាត់បែជាទទួលលទ្ធផលអកុសលដែលនឹកស្មានមិនដល់ ធ្វើឲ្យរូបនាងបានស្លាប់បាត់បង់ជីវិង ។ នេះបើយោងតាមសារព័ត៌ចិនដែលបានចេញផ្សាយកាលពីពេលថ្មីៗកន្លងទៅនេះ ។
ពាក់ព័ន្ធនឹងករណីនេះនារីម្នាក់ដែលជាមិត្តរបស់ស្រ្តីរងគ្រោះខាងលើនេះបានអះអាងថា «ពេលដែលមិត្តរបស់នាងកំពុងតែធ្វើការវាក់បញ្ចូលខ្លាញ់ចាក់ចូលទៅក្នុងផ្ទៃមុខនោះ ស្រាប់តែមិត្តរបស់នាងមានទឹកមុខចាប់ផ្តើមមានសភាពស្លេកស្លាំង ចំណែកខ្លួនប្រាណរបស់នាងបានចាប់ផ្តើមរមួលចូលគ្នា ដែលបង្ហាញថារាងកាយរបស់នាងកំពុងទទួលរងការឈឺចាប់ជាខ្លាំង ភ្លាមៗនោះមិត្តរបស់នាងបានបាត់បង់ស្មារតីលែងដឹងខ្លួនទាំងអស់ ពេលនោះក្រុមគ្រូពេទ្យបានបញ្ចូនទៅមន្ទីរពេទ្យមួយទៀតតាមរយៈរថយន្ត នៅពេលដល់មន្ទីរពេទ្យនាងនៅដកដង្ហើមនៅឡើយ ប៉ុន្តែនាងមិនដឹងខ្លួននោះឡើយ រយៈពេល៣ថ្ងៃក្រោយមកបានស្លាប់បាត់បង់ជីវិតនៅក្នុងមន្ទីរពេទ្យនោះ» ។
បន្ទាប់ពីមានករណីនេះកើតឡើង ប៉ូលិសចិនបានចុះទៅធ្វើការត្រួតពិនិត្យនៅមន្ទីរពេទ្យខាងនោះ ទើបដឹងថាជាមន្ទីរពេទ្យខាងលើនេះគ្មានច្បាប់អនុញ្ញាតឲ្យបើកត្រឹមត្រូវនោះឡើយ ថែមទាំងគ្មានសញ្ញាបត្រទៀតផង ។ បើទោះបីយ៉ាងណាមន្ទីរពេទ្យនេះត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងអនុវត្តតាមច្បាប់ ៕