ឥណ្ឌា៖ មានករណីដែលហួសចិត្តមួយបានកើតឡើង ដោយមានក្រុមចោរដៃឆៅមិនស្គាល់មុខបានចូលលួចលាមកគោ(អាចម៍) របស់អ្នកស្រុកភូមិក្នុងភូមិ Dhurena នៅក្នុងរដ្ឋ Chhattishgarh ប្រទេសឥណ្ឌា បង្កការខឹងសម្បារនាំគ្នាំប្តឹងប៉ូលីស ឲ្យតាមចាប់ខ្លួនជនលើ្មសទាំងនោះ ។
បើយោងតាមសារព័ត៌មានក្នុងស្រុកANIដែលបានចេញផ្សាយនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា ប៉ូលិសនៅរដ្ឋ Chhattishgarh បានកសាងសំណុំរឿងស្វែងរកជនសង្ស័យបន្ទាប់ពីអ្នកស្រុកភូមិបានប្តឹង បន្ទាប់ពីមានក្រុមចោរចូលលួចអាចម៍គោរបស់ពួកគាត់អស់ប្រមាណ៨០០គីឡូក្រាម បើគិតជាតម្លៃប្រមាណជា២២ដុល្លារ ។
ពាក់ព័ន្ធនឹងករណីនេះបើតាមអ្នកភូមិបានឲ្យដឹងថា ករណីដ៏ហួសចិត្តនេះបានកើតឡើងជាបន្តបន្ទាប់តាំងពីរដើមខែមិថុនាមកម្លេះ បន្ទាប់ពីរដ្ឋាភិបាលប្រចាំរដ្ឋនេះ បានប្រកាសថាពួកគេនឹងទិញលាមកគោក្នងុតម្លៃប្រមាណ០.០២៧ដុល្លារក្នុងមួយគីឡូក្រាម ៕