កន្លងទៅមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកផ្ទុះការចាប់អារម្មណ៍ និងនាំគ្នាភ្ញាក់ផ្អើលពេលឃើញនារីរូបស្រស់ដែលមានវ័យ២០ឆ្នាំស្តើង បានសុខចិត្តរៀបមង្គលការជាមួយលោកតាអាយុ ៧០ ឆ្នាំផ្លាយ ធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំងពេញបណ្តាញសង្គមក្នុងនោះរួមមាន ឲ្យកូនយកប្តីចាស់ ប្រហែលសង្ស័យអត់លុយបង់អង្គការ និងមានអ្នកខ្លះប្រើពាក្យថាលក់កូនស៊ីជាដើម ។
បន្ទាប់ពីរងការរិះគន់យ៉ាងខ្លាំងពីមហាជន ពេលនេះស្រ្តីជាម្តាយរបស់កូនក្រមុំដែលទើបចូលរោងការខាងលើថ្មីៗ បានចេញមកបំភ្លឺថា មូលហេតុដែលគាត់បានលើកកូនស្រី ទៅឲ្យបុរសវ័យចំណាស់ជាជនជាតិថៃនោះដោយសារគាត់មានកូនស្រីមួយមិនចង់ឲ្យធ្លាក់ចូលក្នុងប្តីក្មេងជាពិសេសស្ទាវឈាមរាវ អាចនឹងធ្វើបានកូនរបស់គាត់ ឬ មិនចេះរកស៊ីជាដើម ។ ម្យ៉ាងទៀតការបុរសជាកូនកម្លោះអាយុជាង៧០ឆ្នាំនោះ ស្ត្រីរូបនេះបានស្គាល់ជាង៤-៥ឆ្នាំកន្លងមកហើយ ។ បុរសវ័យចំណាស់ពោះម៉ាយរូបនេះមិនមានកូននោះទេ ហើយជាមនុស្សល្អ គាត់ស្គាល់អ្នកណា គាត់ជួយអ្នកហ្នឹង ហើយគាត់ក៏មិនមែនជាសេដ្ឋី អ្នកមានស្តុក ឬ រដ្ឋមន្រ្តីអីនោះដែរ គឺមនុស្សសាមញ្ញធម្មតាប៉ុណ្ណោះ ។
ស្ត្រីជាម្តាយរបស់នារីកូនក្រមុំខាងលើនេះ បានបញ្ជាក់ថា ក្រៅពីការលើកឡើងខាងលើនេះកូនប្រសារវ័យចំណាស់រូបនេះមានចំណុចល្អជាច្រើនទៀត ដែលអាចមានទំនុកចិត្តអាចផ្តល់នូវអនាគតដល់កូនស្រីរបស់គាត់ឲ្យបានល្អប្រសើរ ៕