ប្រទេសជប៉ុនជាប្រទេសមួយដែលមានគំនិតច្នៃប្រឌិតខ្ពស់ជាប់ចំណាត់ថ្នាក់ដែលធ្វើឲ្យមនុស្សមកពីបណ្តាប្រទេសនានានៅលើពិភពលោកដើម្បីធ្វើទស្សនកិច្ច ឬធ្វើដំណើរទេសចរណ៍ជាដើមតែងកោតសរសើរដល់ប្រទេសអាស៊ីមួយនេះមិនដាច់ពីមាត់ដែលធ្វើឲ្យកិត្តិនាមរបស់ប្រទេសនេះកាន់តែល្បីលើសកលលោក ។
មកដឹងអំពីចំណុចមួយចំនួនដែលធ្វើឲ្យពិភពលោកសរសើរប្រទេសជប៉ុន ៖
១-បើទោះជាមានទឹកជំនន់ ក៏គេសង្កេតឃើញថា មិនមានសំរាមឬកម្ទេចកម្ទីអណ្ដែតត្រៀបត្រានោះទេ
២-សារមន្ទីរមួយនៅប្រទេសជប៉ុន ដែលដាក់តាំងថ្ម មានមុខមាត់ដូចមនុស្ស
៣-រថភ្លើងនៅប្រទេសជប៉ុនមានលំនឹងល្អ ដល់ថ្នាក់កាក់ក៏មិនរង្គើ
៤-ស្ករកៅស៊ូមួយកំប៉ុងមានដាក់ក្រដាសមកជាមួយ ដើម្បីងាយស្រួលខ្ជាក់ដាក់ក្រដាស ពេលបោះចោល
៥-មានផ្លូវតូចមួយនៅខាងក្រោមផ្លូវដែក សម្រាប់សត្វអណ្ដើក កុំឲ្យរថភ្លើងបុកឬផ្អាក
៦-មានកៅអីក្នុងរថភ្លើងបែរមុខទៅរកទេសភាព
៧-ជប៉ុនដាំឪឡឹកក្នុងប្រអប់ ដើម្បីបានរាងជ្រុងងាយស្រួលទុកដាក់ ឧទាហរណ៍ដាក់នៅក្នុងទូរទឹកកក
៨. ក្នុងប្រទេសជប៉ុន មានលក់កូកាកូឡាទឹកថ្លា
៩-ក៏មានហាងលក្ខណៈឯកជនខ្លះៗនៅប្រទេសជប៉ុន សូម្បីតែចុងភៅក៏មិនបង្ហាញមុខដែរ
១០-មិនធម្មតា ជប៉ុនចំណាយពេលពីរថ្ងៃ ដើម្បីជួសជុលផ្លូវបាក់ស្រុត ក្នុងទីក្រុង Fukuoka
១១-ផ្លូវដើរមានឆ័ត្រថ្លាពីខាងលើ នៅសួន Moominvalley ក្នុងខេត្ត Saitama ប្រទេសជប៉ុន
១២-ដើមឈើមិនត្រូវបានគេកាប់ទេ ប៉ុន្តែដកចេញទាំងឬស ដើម្បីធ្វើផ្លូវ
១៣-អាគារ Solar Ark មានបំពាក់បន្ទះសូឡាចំនួន៥,០៤៦
១៤-ស្ពាន Kintai ក្នុងទីក្រុង Iwakuni ប្រទេសជប៉ុន