ឥណ្ឌា៖ វិមានដ៏ធំស្កឹមស្កៃ ថាច់ ម៉ាហាល់ (Taj Mahal) ដែលបានសាងសង់នៅសតវត្សរ៍ទី ១៧ ដោយព្រះចៅអធិរាជ Mughal Shah Jahan ដែលជានិមិត្តរូបរបស់ប្រទេសឥណ្ឌាបន្ទាប់ពីបិទ មួយរយៈពេលនេះអាជ្ញាធរបានអនុញ្ញាតឲ្យភ្ញៀវទេសចរចូលទស្សនា ក្នុងគោលបំណងដើម្បីស្តារសេដ្ឋកិច្ចប្រទេសរបស់ខ្លួនឡើងវិញ ។
ការដាក់ឲ្យដំណើរការឡើងវិញនេះអាជ្ញាធរបានអនុញ្ញាឲ្យភ្ញៀវទេសចរចំនួន ៦៥០ នាក់ប៉ុណ្ណោះនៅក្នុងបរិវេណនៃ វិមាន ថាច់ម៉ាហាល់នេះ ។ អាជ្ញាធរបានឲ្យដឹងថា ជាធម្មតាវិមាននេះ បានស្រូបយកភ្ញៀវទេសចរឲ្យមកទស្សនាចន្លោះប្រមាណពី ៧-៨ លាននាក់ជារៀងរាល់ឆ្នាំ ឬជាមធ្យម ២ម៉ឺននាក់ក្នុងមួយថ្ងៃ ។
សូមជម្រាបថា វិមានដ៏ល្បីថាច់ម៉ាហាល់នេះ បានបិទទ្វារនៅដើមខែមេសាកន្លងទៅ ក្នុងខណៈដែលប្រទេសឥណ្ឌាបានដាក់ចេញនូវវិធានការបិទខ្ទប់យ៉ាងតឹងរ៉ឹងក្នុងកិច្ចប្រឹងប្រែងដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃការជំងឺកូវីដ-១៩ យ៉ាងគំហុកធ្វើឲ្យស្ថានភាពប្រទេសនេះធ្លាក់ចូលក្នុងវិបត្តិសុខភាពយ៉ាង ខ្លាំង ដែលរហូតដល់ពេលនេះថ្វីត្បិតតែការឆ្លងបានថយចុះ ប៉ុន្តែនៅតែជាសញ្ញាមួយមិនទាន់ល្អនៅ ឡើយ ៕