មីយ៉ាន់ម៉ា៖ ក្រុមយោធាម៉ីយាន់ម៉ា បានដុតកម្ទេចភូមិរបស់ប្រជាពលរដ្ឋនៅភាគកណ្តាលប្រទេសឆាបឆេះយ៉ាងសន្ធោសន្ធៅមនុស្សប្រុសស្រីចាស់ក្មេងនិងសត្វដែលរត់មិនទាន់ត្រូវឆេះស្លាប់ក្នុងគំនរភ្នក់ភ្លើងយ៉ាងអាណោចអាធ័មបំផុត បន្ទាប់ពីជួបបញ្ហាប៉ះទង្គិចគ្នាលើការប្រឆាំងក្រុមយោធាកាលពីពេលកន្លងទៅ ។ នេះបើយោងតាមអ្នកស្រុកនៅទីនោះ បានប្រាប់ឲ្យដឹងនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ។
ពាក់ព័ន្ធនឹងករណីនេះសារព័ត៌មាន Reuters បានឲ្យដឹងថា ព្រឹត្តិការណ៍ដ៏ឃោរឃៅនេះ បានកើត ឡើងកាលពីថ្ងៃទី១៦ ខែមិថុនា ម្សិលម៉ិញនេះនៅភូមិ Kun Ma តំបន់ Magway ដែលប្រជាពលរដ្ឋប្រមាណ៨០០នាក់បានរស់នៅក្នុងទីនោះ ។ អគ្គីភ័យបានឆេះផ្ទះប្រមាណជាង២០០ខ្នង ក្នងនោះឃើញនៅសល់ចំនួនប្រមាណ៣០ខ្នងផ្ទះតែប៉ុណ្ណោះ ។
បុរសអ្នកជួយជម្លៀសប្រជាពលរដ្ឋចេញពីភូមិពួននៅក្នុងព្រៃក្បែនោះបានឲ្យដឹងថា បើទោះបីយ៉ាងណាក្តីព្រឹត្តិការណ៍បានបណ្តាលឲ្យអ្នកភូមិមួយចំនួនបានស្លាប់ សត្វ និងទ្រព្យសម្បត្តិផងដែរ ។ ដោយឡែកសារព័ត៌មានក្នុងស្រុកត្រូវបានគេរាយការណ៍ថា មិនហ៊ានចេញផ្សាយនោះទេអំពីសកម្មភាពដ៏ឃោរឃៅរបស់ក្រុមយោធានេះនោះឡើយ ដោយសារមានការគំរាមកំហែងពីក្រុមយោធាដល់ពួកគេ ៕