ជប៉ុន៖ ព្រះម៉ែគួន អ៊ីន ដែលដែលប្រជាពលរដ្ឋជប៉ុនមានជំនឿថា «ទេវបដិមាមានឬទ្ធានុភាពបារមីខ្លាំង ដែលតែងតែជួយការពារដល់ប្រជាពលរដ្ឋឲ្យរស់នៅមានសុខមាលភាពល្អ ចៀសផុតពីជម្ងឺរោគានានា និងចៀសផុតពីក្តីទុក្ខ រស់នៅប្រកបដោយក្តីសុខ» ។
ជាក់ស្តែងថ្មីៗនេះអាជ្ញាធរបានរៀបចំកម្មករចម្លាក់នៅក្នុងប្រទេសជប៉ុនបានរៀបចំបំពាក់ម៉ាស់ថ្វាយដល់ទេវបដិមាព្រះម៉ែគួន អ៊ីន ដោយចំណាយពេល៣ម៉ោង ដែលមានកម្ពស់ប្រមាណ៥៧ ម៉ែត្រ ស្ថិតនៅក្នុងវត្ត Houkokuju Aizu Bestsuin នៅខេត្ត Fukushima ដើម្បីបួងសួងសុំសេចក្តីសុខសេចក្តីចម្រើន និងសូមឲ្យអានុភាពឬទ្ធាបារមីរបស់ព្រះម៉ែជួយកម្ចាត់ជំងឺកូវីដ-១៩ ឲ្យសាបសូន្យទៅ ។
សូមជម្រាបថា រូបទេវបដិមាព្រះម៉ែគួន អ៊ីន ក្នុងប្រទេសជប៉ុនដ៏ធំនេះ សាងសង់ឡើងកាលពីប្រមាណ៣៣ ឆ្នាំមុន ដោយមានជណ្តើរនៅជុំវិញដែលអាចឡើងដល់ត្រឹមស្មារបស់ទេវបដិមានេះ ។ ប្រជាពលរដ្ឋភាគច្រើនដែលរស់នៅក្នុងជុំវិញតំបន់នេះតែងនាំគ្នាមកទស្សនា និងបួងសួងសុំឲ្យមានក្តីសុខសុវត្ថិភាព សុខភាពល្អ និងជួបតែលាភសំណាងល្អផ្សេងៗជាដើម ៕