ឥណ្ឌា៖ មនុស្សចំនួន១១នាក់ បានស្លាប់ភ្លាមយ៉ាងអាណោចអាធ័ម និងចំនួន៧នាក់ផ្សេងទៀតរងរបួស ដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងរលំបាក់ផ្ទះដែលមានកម្ពស់៣ជាន់សង្កត់លើ កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ នៅក្នុងទីក្រុង Mumbai ប្រទេសឥណ្ឌា ។
ប្រភពពីអាជ្ញាធរបានប្រាប់ឲ្យដឹងថា ការរលំបាក់អគារដែលមានកម្ពស់ប្រមាណ៣ជាន់ខាងលើនេះបង្កឡើងដោយសារភ្លៀងធ្លាក់ខ្លាំងលាយឡំដោយខ្យល់បង្កជាទឹកជំនន់យ៉ាងគហុកនៅតាមតំបន់មួយចំនួនក្នុងទីក្រុង Mumbai ផងដែរ ។
ក្រោយពីហេតុការណ៍ដ៏រន្ធត់នេះកើតឡើងក្រុមប៉ូលីសបានចុះមកដល់កន្លែងកើតហេតុភ្លាមតាមការផ្តល់ព័ត៌មានពីប្រជាពលរដ្ឋ ដើម្បីជួយសង្គ្រោះអ្នកដែលនៅជាប់ក្នុងគំនរបាក់បែកនៃអគារមួយនេះ ៕