ឥណ្ឌា៖ ពិតជាគួរឲ្យអាសូរណាស់បុរសម្នាក់ក្នុងចំណោមបុរស២នាក់ បានស្លាប់ភ្លាមៗនិងកន្លែងយ៉ាងអាណោចអាធ័មបន្ទាប់ពីពួកគេបានជិះម៉ូតូ ព្យាយាមគេចពីមន្រ្តី នៅចំណុចប៉ុស្តិ៍ត្រួតពិនិត្យ ស្ថិតក្នុងស្រុក Macherial រដ្ឋ Telangana ប្រទេសឥណ្ឌា ដែលចាប់បានតាមរយៈកាមេរ៉ាសុវត្ថិភាពនៅ ប៉ុស្តិ៍ត្រួតពិនិត្យរបស់នាយកដ្ឋានព្រៃឈើកាលពីពេលថ្មីៗកន្លងទៅនេះ ។
តាមរយៈវីដេអូឃ្លីបពីកាមេរ៉ាសុវត្ថិភាព បានបង្ហាញឲ្យឃើញថា មន្រ្តីព្រៃឈើម្នាក់បានកំពុងឈរនៅកន្លែងកុងត្រួល ។ ខណៈពេលឃើញម៉ូតូ១គ្រឿង កំពុងបោះពួយយ៉ាងលឿនឆ្ពោះចូលមក ដោយសង្ស័យមានបទល្មើស គាត់ក៏បានអនុវត្តការត្រួតពិនិត្យ និងលើកដៃឲ្យពួកគេបន្ថយល្បឿន។ បើទោះបីជាយ៉ាងណាក្តី សញ្ញារបស់មន្រ្តីពុំត្រូវបានពួកគេយកចិត្តទុកដាក់ ឬអើពើនោះទេ ដោយពួកគេនៅតែបើកបំពានបារ៉ាស់ ដោយមិនបង្អង់ល្បឿនឡើយ ។
ជាលទ្ធផលបានធ្វើឲ្យម្នាក់ក្នុងចំណោមពួកគេទាំងពីរ ដែលជាអ្នកជិះពីក្រោយ គេចក្បាលពុំទាន់ បានទាក់កនឹងបារ៉ាស់ បណ្តាលឲ្យធ្លាក់ពីម៉ូតូស្លាប់ភ្លាមៗតែម្តង។ អ្នកស្លាប់នោះ ក្រោយមកត្រូវបានស្គាល់អត្តសញ្ញាណមានឈ្មោះ Sudaveni Venkatesh Goud អាយុ ៣០ ឆ្នាំ ។ ចំណែកអ្នកឌុបមានឈ្មោះ Bandi Chandrasekhar ។ បន្ទាប់ពីហេតុការណ៍កើតឡើងឪពុកជនរងគ្រោះបានប្តឹងឈ្មោះ Chandrasekhar ពីបទបង្កហឹង្សា និងធ្វេសប្រហែសដែលនាំទៅដល់ការស្លាប់បែបនេះ ៕