អ្នកភូមិនៅរ៉ាក់យ៉ង ដែលជាផ្នែកមួយនៅរបៀងសេដ្ឋកិច្ចភាគខាងកើតនៅប្រទេសថៃ កំពុងបានបំផ្លាញជីវភាពរស់នៅរបស់ពួកគេដោយសារការបំពុលនៃប្រភពទឹកពីរោងចក្រកែច្នៃគីមីក្បែរនោះ។
ភូមិដែលរស់នៅតំបន់ជុំវិញរោងចក្រពឹងផ្អែកលើកសិកម្មនិងការបរបាញ់។ពួកគេមួយចំនួនបានចង្អុលបង្ហាញថាដំណាំរបស់ ពួកគេចាប់ផ្តើមក្រៀមស្វិត និងងាប់ដោយសារការរីករាលដែលពី សារធាតុគីមីពុលនៅជុំវិញកសិដ្ឋាន របស់ពួកគេហើយ អ្នកនេសាទជាច្រើនបានឈប់នេសាទ ដោយសារតែក្លិនរបស់វា បណ្តាលអោយមានការបំពុលហួសហេតុពេក មិនអាចទ្រាំបាន។
ដូចនេះក៍រំពឹងថា អាជ្ញាធរនៅតំបន់នោះ នឹងមានចំណាត់ការត្រឹមត្រូវលើករណីខាងលើ។ ពលរដ្ឋ និងអ្នកនេសាទសង្ឃឹមថាពិតជាដោះស្រាយ ហើយវិលមករកការប្រកបមុខរបរ អោយបានប្រសើរដូចពីមុន ដោយមិនមានការរំខានពីក្លិនពុល នោះតទៅទៀត។