ថៃ៖ អ្នកកាសែតមីយ៉ាន់ម៉ាចំនួន ៣នាក់ រួមជាមួយសកម្មជនមីយ៉ាន់ម៉ារចំនួន២ នាក់បានរត់គេចខ្លួនទៅកាន់ប្រទេសថៃដែលនៅជិតខាងប៉ុន្តែត្រូវបានចាប់ខ្លួនដោយអាជ្ញាធរកាលពីថ្ងៃអាទិត្យនៅភាគខាងជើងឈៀងម៉ៃ ។ នេះបើយោងតាមព័ត៌មាន CNA នៅថ្ងៃទី១១ខែឧសភា ឆ្នាំ២០២១នេះ។
បន្ទាប់ពីចាប់ខ្លួន នៅថ្ងៃនេះក្រុមអ្នកការសែតទាំង៣នាក់ខាងលើនេះ បានចូលខ្លួនមក តុលាការថៃ ដោយទទួចសុំអាជ្ញាធរថៃកុំបណ្តេញពួកគេឲ្យធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសភូមាវិញព្រោះអាច ប្រឈមនឹងគ្រោះថ្នាក់ធ្ងន់ធ្ងដោយសារក្រុមយោធារដ្ឋប្រហារ ។
ពាក់ព័ន្ធនឹងបញ្ហានេះលោក Aye Chan Naing ប្រធានកម្មវិធីនិពន្ធសម្លេងប្រជាធិបតេយ្យភូមា (DVB) ដែលមានមូលដ្ឋាននៅទីក្រុងអូស្លូ បានលើកឡើងថា ពួកគេត្រូវបានចាប់ខ្លួនអំឡុងការឆែកឆេរដោយចៃដន្យហើយត្រូវបានចោទប្រកាន់ពីបទចូលប្រទេសថៃដោយខុសច្បាប់ ។ សូមអាជ្ញាធរថៃកុំនិរទេសពួកគេត្រឡប់ទៅប្រទេសមីយ៉ាន់ម៉ារ វិញព្រោះថាជីវិតរបស់ពួកគេនឹងស្ថិតក្នុងគ្រោះថ្នាក់ធ្ងន់ធ្ងរប្រសិនបើពួកគេត្រូវវិល ត្រឡប់” ។លោកបានប្រាប់ AFP ថាក្រុមរបស់លោកនឹងត្រូវបង្ហាញខ្លួននៅតុលាការនៅថ្ងៃអង្គារនេះ ។
បើយោងតាមរបាយការណ៍របស់ក្រុមអ្នកឃ្លាំមើលសង្គម និងអង្គការសង្គមស៊ីវីលបាន ឲ្យដឹងថា ក្រុម យោធាបានបាញ់សម្លាប់មនុស្សរាប់សិបនាក់ ចាប់ខ្លួនសកម្មជនសរុបជិត៥ពាន់នាក់នៅទូទាំងប្រទេស និងមានអ្នកកាសែតជាង ៧០ នាក់ត្រូវបានឃុំខ្លួនចាប់តាំងពីមានរដ្ឋប្រហារថ្ងៃទី ១ ខែកុម្ភៈមក ៕