បន្ទាប់ពីរដ្ឋប្រហារយោធា ខែកុម្ភៈដែលបាន ផ្តួលរំលំរដ្ឋាភិបាល សុីវិលដែលបានជាប់ឆ្នោត ប្រជាជន មីយ៉ាន់ម៉ា ពឹងផ្អែកលើវិទ្យុស្តាប់អ្វីដែលបានកើតឡើងលើបញ្ហាបាតុករ។ ប្រឆាំងនិងរដ្ឋប្រហារ និងដើម្បីទទួលបានព័ត៌មានត្រឹមត្រូវពីស្ថានីយ៍វិទ្យុបរទេស នៅពេលយោធាបិទថ្មីៗនេះ។
ទិន្នន័យទូរស័ព្ទ ចល័ត និងវ៉ាយហ្វាយក៏ដូចជា ការដកប៉ុស្តីប្រព័ន្ឋផ្សព្វផ្សាយក្នុងស្រុកចេញពីផ្កាយរណប នៅក្នុងទីក្រុងភាគច្រើនលើកលែងតែទីក្រុងយ៉ាំងហ្គូននិងម៉ាន់ដាឡេ។
សូមរំលឹក ថា រដ្ឋប្រហារ នៅ ប្រទេស មីយ៉ាន់ម៉ា បាន បង្ក ឲ្យ មាន ភាព វឹកវរ សង្គម ប្រមាណ ២ ខែ មក ហើយ។ ឈាម របស់ ប្រជា ពលរដ្ឋ ប្រទេស នេះ នៅ តែ បន្ត ស្រក់ ដោយ មាន ការ ប៉ះទង្គិច គ្នា រវាង យោធា និង កម្លាំង អ្នក ធ្វើ បាតុកម្ម ប្រឆាំងង នឹង របប យោធា។
មន្ត្រី រាជការ ស៊ីវិល និង តារា ភាពយន្ត ព្រម ទាំង បវរ កញ្ញា ប្រទេស នេះ នៅ បន្ត ស្រែក ទាមទារ ឲ្យ អន្តរជាតិ ជួយ អន្តរាគមន៍ ហើយ នាង ខ្លួន ឯង ក៏ រិះរក គ្រប់ មធ្យោបាយ ដើម្បី ដោះស្រាយ វិបត្ដិ នយោបាយ នៅ ក្នុង ប្រទេស របស់ ខ្លួន៕