អន្តរជាតិ ៖ បើតាមកាសែត ប្រចាំថ្ងៃ Yomiuri បាន រាយការណ៍ថា រដ្ឋមន្ត្រីការបរទេសនិងការពារជាតិជប៉ុន និង អាល្លឺម៉ង់ កំពុងទន្ទឹងរង់ចាំកិច្ចពិភាក្សា “២បូក២” តាមប្រព័ន្ធវីដេអូ នៅ ពាក់កណ្តាល ខែមេសា នេះ។
កិច្ច ពិភាក្សា “ ២ បូក ២” នឹង ក្លាយជា កិច្ច ពិភាក្សា លើក ដំបូង របស់ ប្រទេស ទាំង ពីរ ហើយ គេ រំពឹង ថា នឹង ពិភាក្សា ពី វិធី ដើម្បី ការពារ និង “ សេរីភាព និង ការ បើកចំហរ តំបន់ ឥណ្ឌូ – ប៉ា ស៊ី ហ្វិ ក ” ខណៈ ដែល ចិន កាន់តែ ជ ជែស រឹងរូស ។
ប៉ុន្តែ ទោះបីជា កាលវិភាគ ពិតប្រាកដ មិន ទាន់ ត្រូវ បាន បញ្ជាក់ នៅឡើយ ក៏ ភាគី ទាំង ពីរ កំពុង ទន្ទឹងរង់ចាំ ពិភាក្សា នៅ ថ្ងៃ ទី ១៦ ខែមេសា ។ បណ្តា ប្រទេស ដូច ជា សហរដ្ឋអាមេរិក និង ជប៉ុន កាន់តែ មានការ ព្រួយបារម្ភ នៅ ពេល ដែល ប្រទេស ចិន ប្រកាន់ យក នូវ វិធីសាស្ត្រ នយោបាយ ការ បរទេស ដ៏ រឹងរូស នៅ តំបន់ ឥណ្ឌូ – ប៉ា ស៊ី ហ្វិ ក៕