អន្តរជាតិ ៖ បើតាមការឱ្យដឹងពីនាយកដ្ឋានពន្លត់អគ្គិភ័យ តៃវ៉ាន់ បានអោយដឹងថា មនុស្សយ៉ាងហោចណាស់ ៤នាក់បានបាត់បង់ជីវិត និងជាង ២០ នាក់រងរបួស ក្នុងហេតុការណ៍ គ្រោះថ្នាក់ រថភ្លើងមួយខ្សែបានរអិលធ្លាក់ផ្លូវរូងក្រោមដីមួយនៅភាគខាងកើតកោះតៃវ៉ាន់នៅថ្ងៃសុក្រនេះ។
នាយកដ្ឋានពន្លត់អគ្គិភ័យបន្តថា រថភ្លើងបាននិងកំពុងធ្វើដំណើរទៅកាន់ទីក្រុង Taitung ចេញពីផ្លូវដែកក្នុងផ្លូវរូងក្រោមដីនៅភាគខាងជើងទីក្រុង Hualien បណ្តាលឱ្យទូរថភ្លើងមួយចំនួនបានបុកនឹងជញ្ជាំងរូងភ្នំ។
គួរបញ្ជាក់ថា រថភ្លើងនេះដឹកមនុស្សប្រហែល ៣៥០ នាក់ ហើយកិច្ចប្រឹងប្រែងជួយសង្គ្រោះកំពុងតែបន្ត។ មនុស្សពី ៨០ ទៅ ១០០ នាក់ត្រូវបានជម្លៀសចេញពីទូរថភ្លើងទាំងបួនដំបូងនៃរថភ្លើង ខណៈដែលទូរថភ្លើងពី ៥ ទៅ ៨ បានខូចទ្រង់ទ្រាយ និងពិបាកក្នុងការចូលទៅជួយេជម្លៀសមនុស្ស។
ទីភ្នាក់ងារព័ត៌មាន Central News បានឱ្យដឹងថា មានឡានដឹកទំនិញមួយគ្រឿងដែលចតមិនបានត្រឹមត្រូវត្រូវបានគេសង្ស័យថាបានរំកិលចូលទៅក្នុងផ្លូវរថភ្លើង។ នាយកដ្ឋានពន្លត់អគ្គីភ័យបានបង្ហាញរូបភាពមួយដែលមើលទៅដូចជាបំណែកនៃឡានដឹកទំនិញ ស្ថិតនៅជាប់នឹងផ្នែកមួយនៃរថភ្លើងដែលបាក់បែក។ អ្នកដំណើរដែលស្ថិតនៅក្នុងទូរថភ្លើងដែលបានបុកនឹងផ្ទាំងថ្មក្នុងផ្លូវរូង បានប្រមូលវ៉ាលី និងកាបូប ដើរចេញតាមផ្លូវដែលពោពេញដោយកម្ទេចកម្ទី៕