ភ្នំពេញ ៖ ស្រ្តីម្នាក់ ត្រូវរថយន្ត ក្រឡុកស៊ីម៉ងត៍ បើកកិនចំពាក់កណ្តាលខ្លួន បណ្តាលអោយដាច់ជា២បំណែក រីឯប្តីរងរបួសស្រាល។ ហេតុការណ៍ ដ៏ព្រឺព្រួចនេះ កើតឡើងកាលពីម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី៣១ មីនា ២០២១ ស្ថិតនៅចំណុចកណ្តាលស្តុបជម្ពូវ័នកែងនិងផ្លូវវិមានឈ្នះ ឈ្នះ ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
ស្ត្រីរងគ្រោះឈ្មោះ ហ៊ន ភារិន អាយុ៣២ឆ្នាំ មុខរបរកម្មការនីរោងចក្រវេនយប់ ចំណែកប្តីមិនស្គាល់អត្តសញ្ញាណ មានមុខរបរបុគ្គលិក ក្រុមហ៊ុនតំឡើងម៉ូតូ ហុងដា ធ្វើការវេនយប់ដូចគ្នា ទាំង២នាក់ស្នាក់នៅបន្ទប់នៅឯម្តុំកំបូល ខណ្ឌកំបូល ជិះម៉ូតូមម៉ាកហុងដាឌ្រីមពណ៍ខ្មៅ ពាក់ស្លាកលេខកំពង់ធំ 1L-9853។
បុរសជាប្តីបានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានចេញពីធ្វើការវេនយប់ នៅឯក្រុមហ៊ុនតំឡើងម៉ូតូហុងដា ធ្វើដំណើរទៅបន្ទប់ជួលនៅកំបូលឌុបប្រពន្ធដែលទើបនិងចេញពីធ្វើការរោងចក្រវេនយប់ដូចគ្នា ដើម្បីរៀបចំចេញដំណើរទៅស្រុកនៅឯស្រុកមុខកំពូល ចូលរួមពិធីឆេងម៉េង សែនផ្នូរដូនតាជាមួយបងប្អូននៅស្រុកកំណើត ។បុរសជាប្តីបានប្តីទៀតថា ខណះមកដល់ចំណុចស្តុកជម្ពូវ័ន កែងបត់ទៅផ្លូវវិមានឈ្នះ ឈ្នះ ក្នុងទិសដៅពីលិចទៅកើត រូបគាត់បានស៊ីញ៉ូបត់ឆ្វេង ស្របគ្នានោះក៏មាន រថយន្តក្រឡយកស៊ីម៉ង់ត៍ ពណ៍ខៀវលាយសពាក់ស្លាកលេខ 5A-1034 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណ(គេចខ្លួនក្រោយបង្ក) បើកមកពីក្រោយ បានកៀរម៉ូតូរបស់គាត់បណ្តាលអោយដួលខ្ទាតប្រពន្ធរបស់ចូលក្រោមកង់រថយន្ដកិនអូសជាច្រើនម៉ែត្របណ្តាលអោយដាច់ជា២កំណាត់ ចំណែកឯគាត់ជាប្តីខ្ទាតទៅឆ្ងាយពីរថយន្តបង្ក រងរបួសស្រាល។
ក្រោយពេលកើតហេតុអ្នកបើកបររថយន្តចុះរត់គេចខ្លួនបាត់ ហើយនគរបាលមូលដ្ឋានបានចុះទៅកាន់កន្លែងកើតហេតុ ដើម្បីរាយការណ៍បន្តទៅកាន់នគរបាលការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះទៅវាស់វែង។ចំណែកសពស្ត្រីរងគ្រោះត្រូវបានរៀបចំឯកសារពីនគរបាលរួចដឹលយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕