ប្រជាជនមីយ៉ាន់ម៉ានៅទីក្រុងបាងកកដែលជារដ្ឋធានីរបស់ថៃ មើលឃើញការទទួលស្គាល់របស់រដ្ឋអំណាចយោធាក្នុងការសម្លាប់បាតុករកាលពីម្សិលមិញ និងគំរាមកំហែងរបស់ខ្លួនដែលថា ខ្លួននឹងធ្វើវាម្តងទៀត ជាការបំភ័យដល់ក្រុមបាតុករ។
អ្នករាល់គ្នាប្រឆាំងនិងក្រុមប្រឹក្សាយោធា។ ពួកគេក៍បាន សម្តែងនូវការសោកស្តាយយ៉ាងខ្លាំង ចំពោះអ្នកស្លាប់ និងរបួសខ្ពស់នៅក្នុងបាតុកម្មប្រឆាំង និងច្បាប់យោធា នៅប្រទេសភូមា។
ក្រោយពេលរដ្ឋប្រហារ ហើយពួកយោធាភូមាបានបាញ់សម្លាប់ក្រុមបាតុករអហិង្សា អស់ជាង៥០០នាក់នោះមក បណ្ដាប្រទេសមហាអំណាចលោកខាងលិច បានចេញមុខថ្កោលទោសជាបន្ដបន្ទាប់ និងជំរុញឲ្យបញ្ឈប់ជាបន្ទាប់នូវការបាញ់សម្លាប់ប្រជាពលរដ្ឋ ធ្វើបាតុកម្មអហិង្សា ដែលគ្មានអាវុធ នៅក្នុងដៃ។ប្រទេសភូមា បានធ្លាក់ចូលទៅក្នុងវិបត្ដិកាន់តែធ្ងន់ធ្ងរ ក្រោយពេលលោកឧត្ដមសេនីយ៍ មិន អ៊ុងឡាំង បានដឹកនាំកម្លាំងយោធា ធ្វើរដ្ឋប្រហារ រឹបអូសអំណាចពីរដ្ឋាភិបាលស៊ីវិល ហើយចាប់ឃុំខ្លួនលោកស្រី អ៊ុង សានស៊ូជី និងមន្រ្ដីរបស់លោកស្រី កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។ ចាប់តាំងពីថ្ងៃរដ្ឋប្រហារ រហូតមកដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ចំនួនអ្នកស្លាប់ បានកើនឡើងជាង៥០០នាក់។ រហូតមកដល់ពេលនេះ ពលរដ្ឋភូមាត្រូវពួកយោធាបន្ដបាញ់សម្លាប់ជារៀងរាល់ថ្ងៃ៕