• ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
Friday, May 9, 2025
  • Login
Pich News
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
No Result
View All Result
Pich News
No Result
View All Result
Home ព័ត៌មានអន្តរជាតិ

យោធាភូមា បង្រ្កាបហ្វូងបាតុករ ស្លាប់ជិត៤០នាក់ នៅជិតរោងចក្រចិន

by Pich News
15/03/2021
in ព័ត៌មានអន្តរជាតិ
0
យោធាភូមា បង្រ្កាបហ្វូងបាតុករ ស្លាប់ជិត៤០នាក់ នៅជិតរោងចក្រចិន
49
SHARES
234
VIEWS
Share on FacebookShare on Twitter

បរទេស៖ ចាប់តាំងពីក្រុមមេដឹកនាំយោធាបានធ្វើរដ្ឋប្រហារ រឹបអូសអំណាចពីរដ្ឋាភិបាលស៊ីវិល ហើយចាប់ឃុំខ្លួនលោកស្រី អ៊ុង សានស៊ូជី និងមន្រ្ដីរបស់លោកស្រី នោះមក ធ្វើឲ្យវិបត្ដិនយោបាយ នៅក្នុងប្រទេសភូមា កាន់តែពុះកញ្ជ្រោលខ្លាំងឡើង ហើយក្រុមយោធាបានបង្រ្កាបយ៉ាងព្រៃផ្សៃទៅលើក្រុមបាតុករអហិង្សា ទើបធ្វើឲ្យសកម្មជនដុតបំផ្លាញរោងចក្រ ដែលផ្ដល់ហិរញ្ញប្បទាន ដោយចិន បណ្ដាលឲ្យមនុស្សយ៉ាងតិច៣៩នាក់ស្លាប់ កាលពីថ្ងៃ១៤ ខេមីនា ឆ្នាំ២០២១ នៅក្នុងទីក្រុងពាណិជ្ជកម្ម យ៉ាំងហ្គូន ប្រទេសមីយ៉ាន់ម៉ា។

ក្រុមសកម្មជនមីយ៉ាន់ម៉ា ឬភូមា នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ បានរៀបចំគម្រោងរបស់ពួកគេ បន្ដធ្វើបាតុកម្មប្រឆាំងនឹងក្រុមរដ្ឋប្រហារ បន្ទាប់ពីមានមនុស្សយ៉ាងតិច៣៩នាក់ ត្រូវបានក្រុមយោធាសម្លាប់ នៅក្នុងការប៉ះទង្គិចគ្នាមួយ ជាមួយនឹងកម្លាំងសន្ដិសុខ នៅក្នុងទីក្រុងយ៉ាំងហ្គូន ជាកន្លែងរោងចក្រដែលផ្ដល់ហិរញ្ញប្បទានរបស់ចិន ត្រូវបានដុតបំផ្លាញ។ ចិនត្រូវបានគេមើលឃើញថា ជាអ្នកគាំទ្រដល់មេដឹកនាំរដ្ឋប្រហារយោធា នៅក្នុងប្រទេសមីយ៉ាន់ម៉ា។

បើតាមបណ្ដាញសារព័ត៌មានសិង្ហបុរី CNA បានចេញផ្សាយ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ថា កងសន្ដិសុខមីយ៉ាន់ម៉ាបានបាញ់សម្លាប់ក្រុមអ្នកតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យ យ៉ាងតិច២២នាក់ នៅក្នុងតំបន់ជាយក្រុងយ៉ាំងហ្គូន កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១។ ដោយឡែកមនុស្ស ចំនួន១៦នាក់ផ្សេងទៀត ត្រូវបានកម្លាំងសន្ដិសុខមីយ៉ាន់ម៉ាបាញ់សម្លាប់ នៅកន្លែងផ្សេង។

បើតាមបណ្ដាញផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា បានផ្សាយថា អាជ្ញាធរមីយ៉ាន់ម៉ា បានប្រើប្រាស់ច្បាប់អាជ្ញាសឹក នៅក្នុងខណ្ឌ Hlaingthaya និងខណ្ឌ Shwepyitha ទីក្រុងយ៉ាំងហ្គូន។

ដោយឡែកបណ្ដាញផ្សព្វផ្សាយក្នុងប្រទេសភូមា បានឲ្យដឹងថា ផ្សែងបានឆាបឆេះយ៉ាងខ្មួលខ្មាញ់ឡើង នៅក្នុងតំបន់ឧស្សាហកម្ម នៃប្រទេសនេះ ហើយកងកម្លាំងសន្ដិសុខបានបើកការបាញ់ប្រហារទៅលើក្រុមបាតុករ។ ជាមួយនឹងភាពវឹកវរខាងនយោបាយ កាន់តែខ្លាំងឡើង នៅក្នុងប្រទេសភូមានោះ បានជំរុញប្រជាពលរដ្ឋយ៉ាងច្រើន ធ្វើចំណាកស្រុក ចាកចេញពីប្រទេស។

ស្ថានទូតចិន ប្រចាំនៅក្នុងប្រទេសភូមា បានថ្លែងថា បុគ្គលិកជាជនជាតិចិនជាច្រើននាក់ បានរងរបួស ហើយខ្លះកំពុងជាប់នៅក្នុងរោងចក្រកាត់ដែរ នៅក្នុងតំបន់ Hlaingthaya ។ ជាមួយគ្នានេះដែរ ស្ថានទូតចិនបានអំពាវនាវដល់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ត្រូវតែការពារផលប្រយោជន៍របស់ចិន និងប្រជាពលរដ្ឋចិន នៅក្នុងប្រទេសនេះ។

បណ្ដាញទូរទស្សន៍ Myawadday គ្រប់គ្រងដោយយោធា បានផ្សាយថា កម្លាំងសន្តិសុខបានធ្វើសកម្មភាព បន្ទាប់ពីរោងចក្រកាត់ដេរ ចំនួន៤ និងរោងចក្រផលិតជីមួយ ត្រូវបានភ្លើងឆាបឆេះ ហើយមនុស្សប្រហែល ២ ០០០នាក់ បានរារាំងមិនឲ្យក្រុមរថយន្ដពន្លត់អគ្គិភ័យ ចូលទៅកាន់ទីនោះ។ ដោយសារតែបញ្ហានេះ ទើបបង្កឲ្យមានការប៉ះទង្គិចគ្នា បណ្ដាលឲ្យមានមនុស្សស្លាប់។ ជាមួយគ្នានេះ ក្រុមយោធាបានជួយសង្គ្រោះដល់អ្នករងរបួស ចំនួន២០នាក់ កាលពីយប់ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១។

ដោយឡែក សមាគមផ្ដល់ជំនួយដល់អ្នកទោសនយោបាយ ហៅកាត់ AAPP បានថ្លែងថា ចំនួនអ្នកស្លាប់ ពីការធ្វើបាតុកម្ម ប្រឆាំងនឹងអំពើរដ្ឋប្រហារនោះ បានកើនដល់១២៦នាក់។ នៅក្នុងអំពើរដ្ឋប្រហារនេះ ក្រុមយោធាបានចាប់ខ្លួនមនុស្ស ជាង ២ ៥០០នាក់ឃុំខ្លួន។ ប៉ុន្ដែមនុស្សជាង៣០០នាក់ ក៏ត្រូវបានក្រុមយោធាដោះលែងមកវិញផងដែរ។

ប្រទេសមីយ៉ាន់ម៉ា ឬភូមា បានធ្លាក់ចូលវិបត្ដិកាន់តែធ្ងន់ធ្ងរ ក្រោយពេលលោកឧត្ដមសេនីយ៍ មីន អ៊ុងឡាំង បានធ្វើរដ្ឋប្រហារយោធា រឹបអូសអំណាចពីរដ្ឋាភិបាលស៊ីវិល ហើយចាប់ឃុំខ្លួនលោកស្រី អ៊ុង សានស៊ូជី ប្រធានក្រុមប្រឹក្សារដ្ឋ និងមន្រ្ដីរបស់លោកស្រី ជាច្រើននាក់ទៀត កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១៕

Previous Post

កូរ៉េខាងជើង មិនឆ្លើយតប ចំពោះកិច្ចប្រឹងប្រែងរបស់អាមេរិក ជុំវិញអាវុធមហាប្រល័យលោក

Next Post

ស្លាប់ម្នាក់ភ្លាមៗ ក្រោយជិះម៉ូតូ បង្ហោះកង់មុខ ទៅចូលក្រោមឡានដឹកស្រាបៀរ GANZBERG

Related Posts

នារីម្នាក់មើលថែសត្វក្រពើ ៦ក្បាលនៅក្នុងផ្ទះដូចកូនអញ្ចឹង ថែមទាំងថាសត្វទាំងគឺជាសត្វចិញ្ចឹមដែល…
ព័ត៌មានអន្តរជាតិ

នារីម្នាក់មើលថែសត្វក្រពើ ៦ក្បាលនៅក្នុងផ្ទះដូចកូនអញ្ចឹង ថែមទាំងថាសត្វទាំងគឺជាសត្វចិញ្ចឹមដែល…

09/05/2022
1.4k
ម្ដាយចុង ប្រឈមនឹងការប្រហារជីវិតពីបទសម្លា ប់កូនតូចអាយុ៨ឆ្នាំនៅវៀតណាម
ព័ត៌មានអន្តរជាតិ

ម្ដាយចុង ប្រឈមនឹងការប្រហារជីវិតពីបទសម្លា ប់កូនតូចអាយុ៨ឆ្នាំនៅវៀតណាម

07/05/2022
1.5k
សាកសពជនរងគ្រោះ ‘បាក់អគារ’ ត្រូវបានរកឃើញនៅក្នុងទីក្រុង Changsha ក្រុមអ្នកជួយសង្គ្រោះកំពុងបន្តស្វែងរក ខណៈបាត់ខ្លួន 39 នាក់
ព័ត៌មានអន្តរជាតិ

សាកសពជនរងគ្រោះ ‘បាក់អគារ’ ត្រូវបានរកឃើញនៅក្នុងទីក្រុង Changsha ក្រុមអ្នកជួយសង្គ្រោះកំពុងបន្តស្វែងរក ខណៈបាត់ខ្លួន 39 នាក់

06/05/2022
1.5k
“Kim Tae Hee” បរិច្ចាគជាង 200 លានវ៉ុន ដើម្បីជួយជនរងគ្រោះដោយភ្លើងឆេះព្រៃ
ព័ត៌មានអន្តរជាតិ

“Kim Tae Hee” បរិច្ចាគជាង 200 លានវ៉ុន ដើម្បីជួយជនរងគ្រោះដោយភ្លើងឆេះព្រៃ

04/05/2022
1.3k
ថៃរកបានហើយ Miss Grand Thailand 2022 មកពីក្រុងថេប មហានគរ
ព័ត៌មានអន្តរជាតិ

ថៃរកបានហើយ Miss Grand Thailand 2022 មកពីក្រុងថេប មហានគរ

03/05/2022
1.6k
ស្អាតណាស់ បវរកញ្ញាចក្រវាឡហ្វីលីពីន ជាកូនកាត់អុីតាលី
ព័ត៌មានអន្តរជាតិ

ស្អាតណាស់ បវរកញ្ញាចក្រវាឡហ្វីលីពីន ជាកូនកាត់អុីតាលី

03/05/2022
269
Next Post
ស្លាប់ម្នាក់ភ្លាមៗ ក្រោយជិះម៉ូតូ បង្ហោះកង់មុខ ទៅចូលក្រោមឡានដឹកស្រាបៀរ GANZBERG

ស្លាប់ម្នាក់ភ្លាមៗ ក្រោយជិះម៉ូតូ បង្ហោះកង់មុខ ទៅចូលក្រោមឡានដឹកស្រាបៀរ GANZBERG

Archives

  • April 2025
  • March 2025
  • February 2025
  • January 2025
  • July 2024
  • May 2024
  • April 2024
  • December 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • March 2023
  • February 2023
  • December 2022
  • November 2022
  • October 2022
  • August 2022
  • June 2022
  • May 2022
  • April 2022
  • March 2022
  • February 2022
  • January 2022
  • December 2021
  • November 2021
  • October 2021
  • September 2021
  • August 2021
  • July 2021
  • June 2021
  • May 2021
  • April 2021
  • March 2021
  • February 2021
  • January 2021
  • December 2020
  • November 2020
  • October 2020
  • September 2020
  • August 2020
  • July 2020
  • June 2020

Categories

  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សិល្បៈកំសាន្ត
  • សន្តិសុខសង្គម
  • ព័ត៌មានទាន់ហេតុការណ៍
  • ព័ត៌មានកីឡា
  • បច្ចេកវិទ្យា
  • សុខភាព​​ និងសម្រស់
  • ព័ត៌មានសេដ្ឋកិច្ច

Meta

  • Log in
  • Entries feed
  • Comments feed
  • WordPress.org

Recent Posts

  • ក្មួយៗដែលកំពុងស្នាក់នៅមណ្ឌលកុមារកំព្រាខេត្តស្វាយរៀងទទួលបានការឧបត្ថម្ភពីឯកឧត្តមអភិបាលខេត្ត
  • ពិធីសម្ពោធសមិទ្ធផលនានា ក្នុងសាលា បុណ្យផ្កាសាមគ្គី និងសង្ក្រាន្តឆ្នាំថ្មី នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសបាវិត
  • សម្តេចម៉ែន សំអន អញ្ជើញជាអធិបតីនៅក្នុងពិធីជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ របស់រដ្ឋបាលខេត្តស្វាយរៀង
  • សិស្សទទួលបានជ័យលាភីនិទ្ទេសA ក្នុងសាលាបឋមសិក្សាព្រះសីហនុក្រុងស្វាយរៀងចំនួន៥៩១នាក់ទទួលបានរង្វាន់ពីលោកអភិបាលរងក្រុងនិងលោកស្រីប្រធានគណ:កម្មការទ្រទ្រង់សាលា
  • សម្តេច ម៉ែន សំអន អញ្ជើញប្រារព្ធពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨មិនា ខួបលើកទី ១១៤ ក្រោមប្រធានបទ សិទ្ធ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម៖
info@pichnews.com

081 31 3333

អាស័យដ្ឋាន៖  រាជធានីភ្នំពេញ

Copyright © 2020 Pich News , All right reserved.

មាតិកា

  • ព័ត៌មានជាតិ (914)
  • ព័ត៌មានអន្តរជាតិ (769)
  • សិល្បៈកំសាន្ត (677)
  • សន្តិសុខសង្គម (2,100)
  • ព័ត៌មានទាន់ហេតុការណ៍ (935)
  • ព័ត៌មានកីឡា (119)
  • បច្ចេកវិទ្យា (31)
  • សុខភាព​​ និងសម្រស់ (10)
  • ព័ត៌មានសេដ្ឋកិច្ច (361)
Facebook Pagelike Widget
Facebook Pagelike Widget
  • ទំព័រដើម
  • អំពីយើង
  • ទំនាក់ទំនង
  • ឯកជនភាព

© 2020 pichnews.com

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា

© 2020 pichnews.com

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

This ad will be closed in 5 seconds.