លោកស្រីMakiko Yamadaជាអ្នកនាំពាក្យនាយករដ្ឋមន្រ្តីនៃប្រទេសជប៉ុនលោកYoshihide Suga ត្រូវលាលែងពីតំណែង បន្ទាប់ពីរងនូវការស្តីបន្ទោស ចំពោះការចូលរួមពិធីទទួលទានអាហារពេលល្ងាចដែលមានតម្លៃថ្លៃ រៀបចំដោយកូនប្រុសរបស់នាយករដ្ឋមន្រ្តីជប៉ុន….
ទស្សនា វ ដ្តី ប្រចាំ សប្តាហ៍ Shukan Bunshun កាលពី ខែ មុន បាន រាយការណ៍ ថា កូនប្រុស ច្បង របស់ នាយករដ្ឋមន្ត្រី ជប៉ុន លោក Yoshihide Suga គឺ លោក Seigo Suga នាយក ប្រតិបត្តិ នៅ ក្រុមហ៊ុន ខ្សែភាពយន្ត មួយ បាន ចំណាយ ប្រាក់ សម្រាប់ អាហារ ពេល ល្ងាច ថ្លៃៗ សម្រាប់ មន្ត្រី ការិយាល័យ ជាន់ខ្ពស់ ។ ច្បាប់ ក្រមសីលធម៌ មន្ត្រីរាជការ ស៊ីវិល ជាតិ របស់ ជប៉ុន បាន ហាមឃាត់ បុគ្គលិក រដ្ឋាភិបាល ពី ការទទួល អំណោយ ឬ ការកម្សាន្ត ពី ក្រុមហ៊ុន ឬ បុគ្គល ដែល អាច ត្រូវបាន គេ មើលឃើញថា ជាការ ផ្គាប់ផ្គុន អែបអប រក ប្រយោជន៍ ៕