ព្រះសីហនុ ៖ ទំនាស់រឿងស្រី ស្នេហ៍ជនជាតិ ចិនម្នាក់ ប្រើ កាំបិតចាក់ជនជាតិ ចិនម្នាក់ទៀតបណ្តាល ឲ្យរងរបួសធ្ងន់ កាលពី ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២១ វេលាម៉ោង ២០ និង ៣០ នាទី នៅតាមដងផ្លូវ ក្បែររង្វង់ មូលតោ ២ ស្ថិតនៅ ភូមិ ៤ សង្កាត់៤ ក្រុង – ខេត្ត ព្រះសីហនុ ។
តាមរបាយការណ៍ បានឲ្យ ដឹងថាជនសង្ស័យ ម្នាក់ជាជន ជាតិចិនភេទ ប្រុសមិនស្គាល់អត្តសញ្ញាណបានធ្វើ សកម្មភាព ប្រើកាំប៉ិតចុងស្រួចចាក់ទៅលើ ជនរងគ្រោះ ជា ជនជាតិចិន ភេទប្រុសបណ្តាល ឲ្យរងរបួសធ្ងន់ក្នុងខណៈ ពេលដែលជនរងគ្រោះ កំពុងដើរ តាមផ្លូវបន្ទាប់ពី ធ្វើសកម្មភាព រួចជនសង្ស័យបានឡើង ជិះរថយន្ត តាក់ស៊ី ១ គ្រឿង គេចខ្លួនបាត់ ។
ភ្លាមៗ នោះកម្លាំងជំនាញផែន ការងារនគរបាលព្រហ្មទណ្ឌ បានចុះ ទៅដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវយ៉ាង យកចិត្តទុកដាក់ និងបានឆែកកាំ មេរ៉ា សុវត្តិភាពតាម ដងផ្លូវ រហូតដល់វេលា ម៉ោង ២២ និង ០០ នាទី ទើបដឹងថាជនសង្ស័យ បានជិះតាក់ស៊ី ទៅសណ្ឋាគារ មួយកន្លែងដែល ស្ថិតនៅ ភូមិ ៣ សង្កាត់ ៤ ក្រុង – ខេត្តព្រះសីហនុ ។
ដោយមានការចូលរួម សហការពី កម្លាំងនគរបាល ប៉ុស្តិ៍រដ្ឋបាល សង្កាត់ ៤ និងអ្នកគ្រប់គ្រង សណ្ឋាគារ កម្លាំងសមត្ថកិច្ចយើង បានធ្វើរដ្ឋបាល ឆែកឆេរបន្ទប់ ដែលជនសង្ស័យស្នាក់នៅ ( បន្ទប់ លេខ 8703) ក៏ឃាត់ខ្លួនបាន ជនសង្ស័យ និងរកឃើញ គ្រឿងញៀនមួយចំនួន រីឯវត្ថុតាង កាំ ប៉ិត ដែលជនសង្ស័យ ធ្វើសកម្មភាព ជនសង្ស័យបាន យកទៅ បោះចោល នៅក្នុងលូ ទឹកមុខសណ្ឋាគារ ហើយ ត្រូវបាន កម្លាំងសមត្ថកិច្ច យើងដកហូតយកមក រក្សាទុករួចរាល់ហើយ ។
ជនរងគ្រោះ ឈ្មោះ Liu Lei ភេទប្រុស អាយុ ២៨ ឆ្នាំ ជនជាតិចិន កាន់ លិខិតឆ្លងដែនលេខ ស្នាក់នៅ ភូមិ ៤ សង្កាត់ ៤ ក្រុងព្រះសីហនុ មុខរបរទេសចរណ៍ រងបួស ធ្ងន់ កំពុង សម្រាកព្យាបាល នៅ គ្លីន ចិន មួយកន្លែងមាន ទីតាំង ស្ថិតនៅ ភូមិ ២ សង្កាត់ ២ ក្រុង – ខេត្ត ព្រះសីហនុ ។
ជនសង្ស័យ ឈ្មោះ Zhang Xian Jin ភេទ ប្រុស អាយុ ២០ ឆ្នាំ ជនជាតិ ចិន កាន់ លិខិតឆ្លងដែន លេខ ស្នាក់នៅ ភូមិ ៣ សង្កាត់ ៤ ក្រុងព្រះសីហនុ ។
វត្ថុតាង ចាប់យក ៖ កាំបិត ស្នៀត ១ ដើម ( ឧបករណ៍ ធ្វើ សកម្មភាព ), ថ្នាំ W.Y សង្ស័យ សារធាតុញៀន ចំនួន ១៨ គ្រាប់ , ម្សៅក្រាម ពណ៌ ស ថ្លា សង្ស័យសារធាតុ ញៀន ចំនួន ៩ កញ្ចប់ , ជញ្ជីង ថ្លឹង គ្រឿងញៀន ១ គ្រឿង , ថង់ សម្រាប់ វេច ខ្ចប់ មួយចំនួន ។
ជនសង្ស័យបាន ឆ្លើយថា ករណីនេះបានកើត ឡើងដោយសារជនរងគ្រោះបានមាន ទំនាក់ទំនងជាមួយ សង្សា របស់ខ្លួនហើយ រូបគេខឹង ទើបនៅ ថ្ងៃកើតហេតុយក កាំបិត ចាក់ទៅលើជនរងគ្រោះ តែម្តង ។
បច្ចុប្បន្នជនសង្ស័យ និង វត្ថុតាងត្រូវបាន កម្លាំងជំនាញ កំពុង កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង ខេត្តចាត់ការ តាមច្បាប់ ៕