កូរ៉េខាងជើង ៖ លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង នាពេលថ្មីៗនេះ បាននិយាយថា នឹងគ្មានសង្គ្រាមទៀតនោះទេ ដោយសារតែអាវុធនុយក្លេអ៊ែក្នុងប្រទេស ធានាដល់សុវត្ថិភាព និងអនាគត បើទោះជាមានសម្ពាធពីខាងក្រៅ និងការគម្រាមកំហែងយោធាក៏ដោយ។
ទីភ្នាក់ងារសារព័ត៌មានផ្លូវការ របស់ប្រទេសកូរ៉េខាងជើង ឈ្មោះ KCNA បានរាយការណ៍ថា លោក គីម ជុងអ៊ុន បានថ្លែងយ៉ាងដូច្នោះ ក្នុងខណៈលោកធ្វើការអបអរសាទរ គម្រប់ខួបលើកទី៦៧ នៃការបញ្ចប់សង្គ្រាមកូរ៉េឆ្នាំ១៩៥០ ដល់ឆ្នាំ១៩៥៣ ដែលធ្វើឡើងនៅថ្ងៃទី២៧ ខែកក្កដា ជាមួយនឹងពិធីទទួល សម្រាប់អតីតយុទ្ធជន។
លោក គីម ជុងអ៊ុន បាននិយាយក្នុងសុន្ទរកថា មួយចេញផ្សាយដោយកាសែត KCNA សង្កត់ធ្ងន់លើសភាវៈ ការពារជាតិនៃកម្មវិធីនោះថា ប្រទេសកូរ៉េខាងជើង បានអភិវឌ្ឍផលិតអាវុធនុយក្លេអ៊ែ ដើម្បីទទួលបានភាពរឹងមាំពេញលេញមួយ សម្រាប់ទប់ទល់នឹងជម្លោះ ប្រដាប់អាវុធផ្សេងមួយទៀត៕